គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំងទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត គិរីធម្មរាជ

ថ្ងៃសៅរ៍ ទី ៤ មេសា ២០២០​
8

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកស្រី កែ ច័ន្ទមុនី អនុប្រធាននកិត្តិយសសាខា លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការ បានទទួលទេយ្យ ទានពីព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត គិរីធម្មរាជ ក្រុមការងារឃុំពង្រ និងក្រុមការងារចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តបន្ទាយមានជ័យ ហើយទេយ្យទានទាំងនោះ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងក្នុងគោលបំណងជួយដល់ជនងាយរងគ្រោះក្នុងខេត្ត។

លោក ឈួរ ច័ន្ទឌឿន បានថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត គិរីធម្មរាជ ហើយសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងយកសម្ភារៈទាំងអស់នេះទៅជួយដល់ជនងាយរងគ្រោះក្នុងខេត្តយ៉ាងពិត ប្រាកដ។

ទេយ្យទានដែលសាខាទទួលបានក្នុងឱកាសនោះ រួម មាន៖ អង្ករ ៦តោន, មី ៣០០កេស, ត្រីខ៣០០យួរ, ទឹកត្រី៣០០យួរ, ទឹកស៊ីអ៊ីវ ៣០០យួរ, ស្ករស ១៥០គីឡូក្រាម, និងអំបិល ១៥០គីឡូក្រាម៕

ចែករំលែក

បញ្ចេញយោបល់