លិខិតមិត្តអ្នកអាន៖ សុំកុំនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន

ថ្ងៃសៅរ៍ ទី ៤ មេសា ២០២០​
18

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ប្រសិន​បើ ក្នុង​កាលៈទេសៈតម្រូវ ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងទទួលរងប៉ះពាល់ដល់សន្តិសុខប្រទេស ឬសុខ​មា​ល​ភាពរបស់ប្រជាជនក្នុងប្រទេសទាំងមូល។ ជាការពិត ប្រទេសកម្ពុជា មិ​នអាចគេចផុតពីផ​លប៉ះ​ពាល់ពី​ការ​ផ្ទុះ​រីក​រាលនៃមេរោគកូវីដ១៩នេះបានទេ ខណៈពេលដែលពិភពលោកទាំងមូលបាន និងកំពុងទទួល​រងការ​ឈឺ​ចាប់​ និងទទួលមហន្តរាយដល់ទាំងជីវិតមនុស្សរាប់សែននាក់ និងទាំងបានបង្ករផលប៉ះពាល់មកលើសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសនានាដ៏មហិមា ដែលស្ទើរទប់ទល់មិនបានពីការផ្ទុះឡើងនៃមេរោគកូវីដ១៩នេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោក កំពុងតែស្ទើរអស់សង្ឃឹមលើវិធានការគ្រប់គ្រង និងទប់ស្កាត់ ការ​ពា​រ​មិន​បា​ន​ពី​ការវាយលុកនៃមេរោគកូវីដ១៩ដ៏កំណាចក្នុងប្រវត្តិមនុស្សលោក និងជាមហាវិនាសកម្មដ៏ឈឺចាប់ និង​ម​ហា​សោកស្តាយរបស់មនុស្សជាតិចាប់តាំងពីការបញ្ចប់នៃសង្រ្គាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥។

សម្រាប់ពិភពលោក បានចាត់ទុកការផ្ទុះរីករាលនៃមេរោគកូវីដ១៩ នៅទូទាំងពិភពលោក ថាជាប្រធា​​ន​ស័ក្តិ​ធម្មជាតិ ដែលមើលមិនឃើញទុកជាមុន និងដែលមិនអាចទប់ទល់បានសម្រាប់ពិភពលោកទាំងមូល ដែលចាំ​បាច់ប្រទេសនីមួយៗត្រូវបានកាលៈទេសៈតម្រូវឱ្យអនុវត្តវិធានការពិសេសតាមលក្ខណៈពិសេសខុសៗគ្នា ឬ ដូចគ្នាតាមលក្ខណៈនៃស្ថានភាពជាក់ស្តែង ដែលកំពុងទទួលរងផលប៉ះ​ពាល់ពីការញាំញី​ដោយ​មេ​រោគ​កូ​វី​ដ​១៩នេះ ក្នុងគោលបំណងច្បាស់លាស់​ក្នុងការគ្រប់គ្រងស្ថានការប្រយុ​ទ្ធប្រឆាំងនឹងមេរោគរាត​ត្បាត​មួយនេះ។ ក្នុ​ងករណីនេះ ការដាក់ប្រទេសក្នុងភាពអាសន្នមិនមែនជារឿងចម្លែកអ្វីឡើយ ខណៈពេល​ដែលប្រ​ទេស​ជា​តិ​មួ​យត្រូវរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ឬ ដោយសង្រ្គាម។ល។ តើអ្វីទៅជាគ្រោះធម្មជាតិ ឬ ប្រធា​ន​ស័​ក្តិ​ធ​ម្ម​ជាតិ? តើហេតុអ្វីត្រូវដាក់ប្រទេសក្នុងភាពអាសន្ន? តើគេអាចនិយាយពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រ​ជា​ធិបតេយ្យបានឬទេ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន?

ជាការពិតប្រទេសកម្ពុជា មិនអាចជាប្រទសមួយដែលនឹងអាចគេ​ចផុតពីការប៉ះពាល់ដោយការផ្ទុះ​រីករាលដា​ល់​នៃមេរោគកូវីដ១៩ ដែលជាបញ្ហាសាកលប្រឈមរួមបានឡើយ។ ការផ្ទុះរីករាលដាលនៃមេរោគនេះ គឺ ពិ​តជាបាតុភូតធម្មជាតិលើសលប់ហួសពីការដែលពិភពលោកស្ទើរមិនអាចទប់ទល់បាន។ នេះគឺជា​ប្រធា​នស័ក្តិ​មួយ​ដែលពិភពលោកបានមើលមិនឃើញ និងផលប៉ះពាល់បង្ករឡើងដោយមេរោគកូវីដ១៩នេះ។

ក្នុងរយៈពេលចុងក្រោយថ្មីៗ បណ្តាប្រទេសមួយចំនួនក្នុងភិពភលោក បា​នសម្រេចដាក់ប្រទេសក្នុង​ភាព​អា​ស​ន្ន​ ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះ ក្នុងគោលដៅដើ​ម្បី​ការ​ពារ​អាយុជីវិតរបស់ប្រជាជន និងសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទៅ។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងត្រឹមត្រូវបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩នេះ ពិសេស ចុងក្រោយនេះ រដ្ឋាភិបាល​​ បានស្នើសេចក្តីព្រាងច្បាប់មួយស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលជាការតៀ្រមរៀបចំដ៏ត្រឹមត្រូវ និងសំខាន់បំផុតក្នុងការការពារអាយុជីវិតទូទៅរបស់ប្រជាជន មិនមែន​ជា​លេស ឬជាឧបករណ៍នយោបាយដើម្បីបង្រ្កាប និងរិតត្បិតសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេ​យ្យនៅ​កម្ពុ​ជា​នោះ​​ទេ។ ជាការពិតទៅ ក្នុងកាលៈទេសៈចាំបាច់ ហើយតម្រូវដាក់ប្រទេសក្នុងគ្រាអាសន្ននោះ វាមិន​ចម្លែក​ពេកទេដែលគេនិយាយអំពីសិទ្ធិសេរីភាពត្រូវរឹតត្បិតក្នុងកំរិតមួយចាំបាច់ក្នុងច្បាប់និងពេលវេលាចាំបាច់កំណត់ច្បាស់លាស់ ដើម្បីការពារអាយុជីវិតមនុស្ស និងសន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅរបស់ប្រទេស។

យើង បានយល់ដឹងថា ស្ថានភាពក្នុងគ្រាអាសន្ន គឺ ជាស្ថានការណ៍មួយ ដែលរដ្ឋាភិ​បាលមួយ​ត្រូវបាន​ផ្តល់​អំ​ណា​ចពិសេសតាមច្បាប់ ដើម្បីចាត់វិធានការពិសេស ឬ គោលនយោបាយពិសេស ដែលតាមធម្មតា វិធាន​ការ​បែបនេះមិនងាយត្រូវបានអនុញាតដោយច្បាប់ឡើយ។ រដ្ឋាភិបាលមួយ អាចប្រកាសស្ថានភាពបែបនេះ បាន​ស​ម្រា​ប់តែក្នុងកាលៈទេសៈពិសេសដែលជាបាតុភូត ឬការគ្រោះថ្នាក់ធំដល់ប្រទេសជាតិ ដែល​គេមើល​មិន​ឃើញ​ជាមុន ដូចជាករណី គ្រោះធម្មជាតិ (Natural Disaster) ចលាចលសង្គម (Civil Unrest)​ជម្លោះ​ប្រ​ដា​ប់អាវុធ(Armed Conflict)ជម្ងឺឆ្លង ឬ ហានិភ័យខាងសន្តិសុខជីវសាស្រ្ត(Biosecurity Risk)។

ក្រុមជន​អគតិមួយចំនួន មិនគួរចិញ្ចឹមគំនិតប្រឆាំងផ្កាប់មុខ ជ្រុលហួសហេតុ ធ្វើជាមិនយល់​ដឹងកាលៈ​ទេសៈ​ពិ​សេ​សក្នុងគ្រាដែលប្រទេសកើតអាសន្នមិនអាចគ្រប់គ្រងបាន ហើយដែលរដ្ឋាភិបាលមួយ​ចាំបាច់ត្រូវ​ប្រ​កា​ស​​អាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍ទូទៅរបស់ប្រទេស។ ជាទូទៅគេគួរបានយល់ដឹងថា ការប្រកាស​ដាក់​ប្រ​ទេ​សក្នុងគ្រាអាសន្នចាំបាច់ក្នុងរយៈពេលមួយកំណត់ច្បាស់លាស់បំផុតក្នុងកាលៈទេសៈតម្រូវចាំបាច់បំផុត ដើម្បីធ្វើឱ្យបហ្រជាជនទូទៅបានយល់ដឹងជាមុន និងដើម្បីធ្វើឱ្យប្រជាជនទៅទូអា​ចផ្លាស់ប្តូរឥ​រិយាប​ថ​ធម្ម​តា​ប្រចាំថ្ងៃរបស់ពួកគេ សម្រាប់ស្ថានភាពពិសេស ក្នុងគ្រាប្រទេសមានអាសន្ន។ ការដាក់ប្រទេ​សក្នុង​គ្រាអា​សន្ន​មិន​មែនជាការដាក់ចេញនូវវិធានការផ្តាច់ការឃោឃៅ ក្នុងមូលហេតុនយោបាយនោះទេ។ ផ្ទុយទៅវិញ ការ​ដា​ក់​ប្រទេសក្នុងគ្រាអាសន្ន គឺជាវិធានការពិសេសតម្រូវឱ្យពលរដ្ឋទូទៅត្រូវចូលរួមគោរពអនុវត្តច្បាប់ពិសេស និ​ង​សិទ្ធិសេរីភាពមួយចំនួនរបស់ពលរដ្ឋត្រូវបានកំរិតក្នុងស្ថានភាពពិសេសក្នុងកាលៈទេ​សៈពិសេស​ដែល​ត្រូវ​បាន​កំណត់ច្បាស់លាស់​ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋទូទៅ ពិសេសរក្សាការពារសន្តិសុខ និងស​​ណ្តាប់​ធ្នាប់ទូទៅរបស់ប្រទេស។

ដូច្នេះ ការដាក់ប្រទេសក្នុងគ្រាអាសន្នគឺមានគោលដៅជាអាទិភាពដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋទូទៅ ពិសេស រក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទូទៅ មិនមែនជាវិធានការ ឬឧបករណ៍​នយោ​បា​យ​ដើ​ម្បី​បង្រ្កាប ឬបំបិទសិទ្ធិសេរីរបស់ពលរដ្ឋនោះឡើយ។

ជារួម សូមកុំនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន ក្នុងស្ថានភាពពិសេសក្នុងពេលកំណត់ច្បាស់លាស់ ពីព្រោះ​ប្រទេសនីមួយៗមានផលប៉ះពាល់មិនដូចគ្នាទេ ហើយវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នក៏មិនដូចគ្នាដែរ។ យ៉ាងណាក៏ដោយក្រុមជនអគតិប្រឆាំងផ្កាប់មុខ មិនគួរធ្វើការអត្ថាធិប្បាយអាក្រក់ហួសហេតុក្នុងការធ្វើប្រជាភិថុតិដើម្បីកេងចំណេញខាងនយោបាយយ៉ាងល្ងង់ខ្លៅនោះឡើយ៕

ដោយ៖ ឡុង បូរីតា

ចែករំលែក

បញ្ចេញយោបល់