លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បរិច្ចាគប្រាក់បៀវត្សប្រចាំខែរយៈពេល ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ថ្ងៃសុក្រ ទី ៣ មេសា ២០២០​
10

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា «ក្នុងស្មារតីសាមគ្គីជាតិ និងជាពិសេសការជួយគ្នាក្នុងគ្រាលំបាក ខ្ញុំសូមធ្វើការបរិច្ចាគនូវប្រាក់បៀវត្សប្រចាំខែរបស់ខ្ញុំរយៈពេល ៦ខែ ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ សរុបទឹកប្រាក់ចំនួន៣លានរៀល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»៕

ចែករំលែក

បញ្ចេញយោបល់