លោកទេសរដ្ឋមន្ត្រី ឆាយ ថន ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ថ្ងៃព្រហស្បតិ៍ ទី ២ មេសា ២០២០​
14

ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ខាងមុខ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអានសារលិខិតជូនពរខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់