សភា Romania អនុម័តការធ្វើប្រជាមតិប្រឆាំងនឹងអំពើពុករលួយ

ថ្ងៃអង្គារ ទី ១៤ កុម្ភៈ ២០១៧​
82

សភា Romania បានឯកភាពបើកការធ្វើប្រជាមតិមួយស្តីពីការប្រយុទ្ធប្រឆាំងទៅនឹងមន្រ្តីពុករលួយ បន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងពីសាធារណជន។

កាលពីថ្ងៃអាទិត្យនេះ ប្រជាជនប្រមាណជា ៧០០០០នាក់ បានប្រមូលផ្តុំគ្នាតាមដងផ្លូវដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលគិតមកដល់ពេលនេះ គឺជាយប់លើកទី ១៣ ហើយ។ យុទ្ធនាការរបស់ប្រជាជននេះ បានចោទប្រកាន់រដ្ឋាភិបាលពីការប៉ុនប៉ងបន្ធូរបន្ថយច្បាប់ប្រឆាំងនឹងអំពើពុករលួយ។

សភា Romania បានទាត់ចោលរួចទៅហើយនូវក្រិត ដែលបានគ្រោងទុកដែលធ្វើឲ្យការរំលោភអំណាចក្លាយទៅជាបទល្មើស ហើយអាចដាក់ទោសទាន់បានបើសិនជាចំនួនទឹកសរុបច្រើនជាង ៣៧៦០០ ផោន។ កាលពីថ្ងៃចន្ទនេះ សមាជិកសភា Romania ចំនួន ៣១០ នាក់ បានបោះឆ្នោតគាំទ្រការធ្វើប្រជាមតិ ដោយស្នើឡើងដោយប្រធានសភា លោក Klaus Iohannis។

វាមិនទាន់ច្បាស់នូវឡើយទេថា តើសំណួរអ្វីនឹងត្រូវបង្ហាញទៅកាន់អ្នកបោះឆ្នោត ក៏ប៉ុន្តែ ការធ្វើប្រជាមតិនេះ ត្រូវបានគេមើលឃើញថា គឺជាមធ្យោបាយមួយដើម្បីជំរុញការគាំទ្រលើការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ។

ការធ្វើបាតុកម្មនាពេលថ្មីៗនេះ គឺជាការធ្វើបាតុកម្មដ៏ធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលចាប់តាំងពីរបបកុម្មុយនីស្តនៅ Romania ត្រូវបានបញ្ចប់នៅឆ្នាំ​១៩៨៩ មក។ នៅយប់ថ្ងៃទី១៤ បាតុកម្មដែលមានប្រជាជនចូលរួមរាប់ពាន់នាក់ បានធ្វើឡើងនៅទីក្រុង Bucharest  និងនៅទីក្រុងធំៗមួយចំនួនទៀតទូទាំងប្រទេស Romania។

នាយករដ្ឋមន្រ្តី Romania លោក Sorin Grindeanu បានដកក្រិតនោះវិញហើយកាលពីសប្តាហ៍មុន ក៏ប៉ុន្តែ ការធ្វើបាតុកម្មនៅតែបន្តទាក់ទាញហ្វូងមនុស្សជាច្រើនឱ្យចូលរួម ហើយពួកគេទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង។

កាលពីល្ងាចថ្ងៃចន្ទកន្លងទៅនេះ ប្រជាជនរាប់រយនាក់បានជួបជុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលនៅទីក្រុង Bucharest ដោយអ្នកខ្លះលើទង់ជាតិ Romania ហើយស្រែដដែលៗថា “ចុះចេញពីតំណែងទៅ”។

បាតុកម្មខ្នាតតូចៗប្រឆាំងនឹងរដ្ឋាភិបាល បានធ្វើឡើងនៅទីក្រុងជាច្រើនទូទាំងប្រទេស។ បាតុករបានស្រែកថា “ពួកចោរ! ចុះចេញទៅ”។

លោក Adrian Tofan អ្នកជំនួញអាយុ ៣៣ ឆ្នាំ បាននិយាយថា “យើងចង់ឱ្យកាតក្រហមរដ្ឋាភិបាល។ ការលាលែងពីតំណែងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺមិនទាន់គ្រប់គ្រាន់ទេ នូវអ្វីដែលពួកគេបានព្យាយាមធ្វើ”។

លោក Bogdan Moldovan ជាវេជ្ជបណ្ឌិតម្នាក់ ក៏បានធ្វើបាតុកម្មផងដែរ។ គាត់បាននិយាយថា “យើងចង់ឱ្យរដ្ឋាភិបាលនេះចុះចេញពីតំណែង។ យើងមិនជឿលើពួកគេទេ ពួកគេចង់ឱ្យយើងដើរថយក្រោយ”។

ប្រទេស Romania បានចូលជាសមាជិកសហភាពអឺរ៉ុបនៅឆ្នាំ ២០០៧ ហើយ ជាយូរមកហើយ ទីក្រុង Brussels បានស្នើឱ្យរដ្ឋាភិបាលទីក្រុង Bucharest នេះយកចិត្តទុកដាក់ដោះស្រាយបញ្ហាពុករលួយ និងឧក្រិដ្ឋកម្មដែលបានរៀបចំទុក។

Romania បានបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងនោះបានបង្កើតទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងរដ្ឋអាជ្ញា ហើយបានកាត់ទោសមន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីជាច្រើនរូបមកហើយដែរ។

អង្គការតម្លាភាព និងឃ្លាំមើលអំពើពុករលួយអន្តរជាតិ បានចាត់ថ្នាក់ Romania ជាប្រទេសមានអំពើពុករលួយខ្លាំងជាងគេនៅសហភាពអឺរ៉ុប ហើយបានចាត់ថ្នាក់ជាប្រទេសមានអំពើពុករលួយទី ៥៧ នៅលើពិភពលោក៕

ប្រភព : The Guardian ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០៧

ចែករំលែក

បញ្ចេញយោបល់