គណៈកម្មការសាខាសមាគមនារីកម្ពុជា នាំយកអំណោយផ្ដល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ដដែលពិនិត្យព្យាបាលអ្នកមានជំងឺកូវីដ ១៩

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
5

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកស្រី កែ ច័ន្ទមុនី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ប៉ាល់ យឿន ប្រធានប្រតិបត្តិសាខា លោកស្រី តុង ណារី អនុប្រធានប្រតិបត្តិសាខាគណៈកម្មការ រួមជាមួយសមាជិកាក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងការអភិវឌ្ឍន៍ខេត្ដ ស្រុក និងក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្ត ស្រុក បាននាំយកសម្ភារៈ និងថវិកា ប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ដែលកំពុងពិនិត្យ និងព្យាបាល អ្នកមានជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ក្នុងខេត្ដកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកស្រី បានអញ្ជើញពិនិត្យទីតាំងរៀបចំត្រៀមដើម្បីទទួលពិនិត្យ និងព្យាបាល អ្នកមានជំងឺកូវីដ ១៩។ លោកស្រី ក៏បានផ្តាំផ្ញើ និងជាវិធានការនៃទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ សូមបងប្អូនចូលរួមសហការណ៍ទាំងអស់គ្នា ដើម្បីខ្លួនយើងដើម្បីក្រុមគ្រួសារយើង និងដើម្បីសង្គមជាតិយើង ហើយរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង នឹងការពារកុំអោយមានការរីករាលដាលមេរោគថ្មីនេះបន្ថែមទៀត ៕

ចែករំលែក

បញ្ចេញយោបល់