យុទ្ធនាការចុះអប់រំ និងបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារវីរុសកូវីដ ១៩ នៅបរិវេណវត្តត្រពាំងធម៌

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
7

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរ និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពស្រុក បានចុះបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារវីរុសកូវីដ ១៩ នៅបរិវេណវត្តត្រពាំងធម៌ ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកស្រី និងក្រុមការងារក៏បានបិទខិតប័ណ្ណផ្សព្វផ្សាយ នៅតាមកុដដើម្បីឱ្យព្រះសង្ឃគ្រប់ព្រះអង្គ និងយាយជី តាជី អ្នកឆ្លងកាត់ចេញចូលក្នុងទីធ្លារវត្តបានយល់ដឹងពីការធ្វើអនាម័យ លាងដៃ និងសាប៊ូ ឬអាល់កុល ហូបម្ហូប បន្លែឆ្អិនល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងការពារកុំអោយមានការរីករាលដាលមេរោគថ្មីនេះ៕

ចែករំលែក

បញ្ចេញយោបល់