អភិបាលខេត្តកោះកុង ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ដងទង់

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
7

កោះកុង៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះអប់រំផ្សព្វផ្សាយ ទប់ស្កាត់ជំងឺ Covid-19 នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោកស្រី បានសំណូមពរអោយបងប្អូនទាំងអស់ចូលរួមរក្សា និងប្រកាន់ខ្ជាប់នូវអនាម័យ ជាប្រចាំ និងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 កុំអោយរីករាលដាលនៅក្នុងសហគមន៍ ជាក់ស្តែងជំងឺនេះ អាចព្យាបាលជាសះស្បើយ បានចាកចេញពីមន្ទីរពេទ្យហើយ ទាំងនេះជាការចូលរួមរបស់បងប្អូន និងការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខេត្តរបស់យើង៕

ចែករំលែក

បញ្ចេញយោបល់