អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់អាយុ៥៧ឆ្នាំ ដែលបានជាសះស្បើយពីជំងឺCovid-19

ថ្ងៃសុក្រ ទី ២៧ មីនា ២០២០​
7

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់អាយុ៥៧ឆ្នាំ នៅខេត្តកោះកុង ដែលបានជាសះស្បើយពីជំងឺ Covid-19 នៅមន្ទីរពេទ្យខេត្តកោះកុង កំពុងរៀបចំអោយគាត់វិលត្រលប់ទៅផ្ទះវិញ ដើម្បីជួបជុំគ្រួសារថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ការថែទាំ ការព្យាបាល ជាកត្តាចាំបាច់មួយប៉ុន្តែ អ្វីដែលជាបញ្ហាអាទិភាពបំផុតគឺវិធានការការចម្លងថ្មី ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងការអបំរំការពារការចម្លង ព្រោះមេរោគកូរូណានេះឆ្លងណាស់តាមផ្លូវដង្ហើម ហើយមានប្រភេទ ( serotype) ផ្សេងៗគ្នា និងកំរិតជាតិពុលរបស់វាក៏ខុសគ្នាដែរ។ ជាមួយគ្នានេះផងដែរ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ថែរក្សាអនាម័យ ជាប្រចាំ ព្រមទាំងគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោយឡែកព័ត៌មានពាក់ព័ន្ធ និងជំងឺ Covid-19 ត្រូវតាមដានតាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់៕

ចែករំលែក

បញ្ចេញយោបល់