រួមសហការទាំងអស់គ្នាធ្វើការអប់រំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រប់មូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
5

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្ត្តកំពង់ឆ្នាំង និងសហការី អញ្ជើញទទួលយកនូវផ្ទាំងរូបភាព ស្ដីពី «វិធានការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩» អាល់កុល សាប៊ូដុំ និងម៉ាស់ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក៏ដូចក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ក្នុងនោះមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះបិទសារអប់រំរបស់ក្រសួងសុខាភិបាល តាមទីសាធារណៈ និងណែនាំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីឱ្យគាត់កាន់តែយល់ដឹងច្បាស់បន្ថែមទៀត៕

បញ្ចេញយោបល់