លោកឧបនាយករដ្ឋមន្ត្រី ស ខេង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
6

បន្ទាយមានជ័យ៖ នៅទី២៦ ខែមីនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ស ខេង  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងបំពេញបេសកកម្មអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនូវការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ ព្រមទាំងដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនផងដែរ។

ក្នុងដំណើរអញ្ជើញជួបសំណេះសំណាលសាក់សួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង  ក៏បានឧបត្ថម្ភថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានា នៅក្នុងខេត្តបន្ទាយមានជ័យមានដូចខាងក្រោម៖

ទី១-ឧបត្ថភម្ភជូនរដ្ឋបាល  ក្រុងប៉ោយប៉ែត  ស្រុកម៉ាឡៃ  ស្រុកអូជ្រៅ  ស្រុកស្វាយចេក  និងស្រុកថ្មពួក  ក្នុងមួយស្រុក-ក្រុង  ទទួលបាន៖  ថវិកាចំនួន ២.០០០.០០០៛  និងអង្ករ១តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី២-ឧបត្ថភម្ភជូនវរៈនរបាលព្រំដែនគោកលេខ  ៨១៥, លេខ៩១១, លេខ៨៩១  និងលេខ៨០៧  ក្នុងមួយវរ:ទទួលបាន៖ថវិកាចំនួន២.០០០.០០០៛  អង្ករ២តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី៣-ឧបត្ថម្ភជូនយោធាវរៈ ការពារព្រំដែនលេខ ៥០៣  ទទួលបាន៖ថវិកាចំនួន២.០០០.០០០៛  អង្ករ២តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី៤-ឧត្ថម្ភបជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ  ខេត្តបន្ទាយមានជ័យ  ទទួលបាន  ៖  ថវិកាចំនួន២.០០០.០០០៛  អង្ករ២តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី៥-ឧបត្ថម្ភ ភូមិភាគទិសជួរមុខ  ខេត្ត បន្ទាយមានជ័យ  ទទួលបាន  ៖  ថវិកាចំនួន២.០០០.០០០៛  អង្ករ២តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី៦-ឧបត្ថភម្ភជូនប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍  ទទួលបាន  ៖  ថវិកាចំនួន២.០០០.០០០៛  អង្ករ២តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី៧-ឧបត្ថម្ភជូនការិយាល័យទំនាក់ទំនងព្រំដែន  កម្ពុជា -ថៃ  ទទួល បាន  ៖  ថវិកាចំនួន ២.០០០.០០០៛  និងអង្ករ១តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

ទី៨-ឧបត្ថម្ភជូនកងពលតូចថ្មេីជេីងលេខ ៥១  ៖  ថវិកាចំនួន ២.០០០.០០០៛  និងអង្ករ១តោន  មី៤កេសធំ  និងសាប៊ូ៥០០ដុំ។

និងទី៩-ឧបត្ថម្ភម៉ាស់ជូនរដ្ឋបាល  ខេត្តបន្ទាយមានជ័យ  ចំនួន៥.០០០ម៉ាស់ ៕

បញ្ចេញយោបល់