ក្រុមអ្នក​តវ៉ានៅ​រូម៉ានី​អំពាវនាវឱ្យ​សហភាពអឺរ៉ុប​ជួយ​

ថ្ងៃអង្គារ ទី ១៤ កុម្ភៈ ២០១៧​
52

មិនមានភាពធូស្រាលនៅក្នុងការតវ៉ាដ៏ពេញនិយមនៅប្រទេសរូម៉ានីទេ ជាកន្លែងដែលមនុស្ស ឈឺចាប់ និងធុញទ្រាន់នឹងអំពើពុករលួយ និងការស្រេកឃ្លានសម្រាប់តម្លៃនៃលទ្ធិប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបដែលនឹងត្រូវប្រកាន់ខ្ជាប់។

ក្រុមអ្នកតវ៉ាកំពុងបង្ហាញពីការបោះទីតាំងនៅលើទីលានជ័យជំនះ Victory Square នៅក្នុងទីក្រុង Bucarest និងការរង់ចាំឱ្យប្រទេសលោកខាងលិចជួយ។

លោក Dan lonescu អ្នកវិភាគបាននិយាយថា «ជាធម្មតាប្រទេសរូម៉ានីគឺនៅជាប់ព្រំដែន របស់សហភាពអឺរ៉ុប ប៉ុន្តែជារឿយៗយើងនៅចំណុចកណ្តាល ហើយនេះគឺជាពេលមួយដែលយើងនៅចំណុចកណ្តាល។ ដូច្នេះខ្ញុំគិតថា ប្រជាជនកំពុងតែចែករំលែកតម្លៃរួមនៃសហភាពអឺរ៉ុបនៅថ្ងៃនេះ ហើយខ្ញុំគិតថា វាជាសារដ៏ខ្លាំងមួយសម្រាប់មនុស្សគ្រប់គ្នា រួមទាំងប្រទេសជិតខាងរបស់យើងផងដែរ»។

រូម៉ានីជាសមាជិករបស់សហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៧ ស្របជាមួយប្រទេសប៊ុលហ្គារីត្រូវបានត្រួតពិនិត្យជារៀងរាល់ឆ្នាំដោយប្រទេសប៊ែលហ្សិក ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏រីករាលដាលនេះ តាមរយៈយន្តការផ្ទៀងផ្ទាត់ និងសហប្រតិបតិ្តការ។ ប្រធាន គណៈកម្មារបស់សហភាពអឺរ៉ុប លោក Jean-Claude Junker បាននិយាយថា គាត់ចង់ឱ្យយន្តការនេះត្រូវបានគេដកចេញ នៅមុនពេលបញ្ចប់អាណត្តិរបស់គាត់នៅក្នុងឆ្នាំ២០១៩។

បន្ទាប់ពីការសម្រេចចិត្តរបស់រូម៉ានី ដើម្បីបន្ធូរបន្ថយវិធានការប្រឆាំងអំពើពុករលួយរបស់ខ្លួននៅគណៈកម្មការអឺរ៉ុបនោះ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយគណៈកម្មការអឺរ៉ុបបានអំពាវនាវដល់រដ្ឋាភិបាលកុំឱ្យក្បត់ទៅនឹងសន្យាប្រឆាំងអំពើពុករលួយរបស់ខ្លួន។ នោះគឺមិនគ្រប់គ្រាន់សម្រាប់មនុស្សមួយចំនួននៅក្នុងទីលាននោះទេ។

លោក Bogdan អ្នកពិគ្រោះយោបល់ផ្នែកសារពើពន្ធបាននិយាយថា «យើងមានអារម្មណ៍ លើកទឹកចិត្តបន្តិចបន្តួចដែរ ប៉ុន្តែយើងទាំងអស់គ្នាចង់ឃើញច្រើនជាងគ្រាន់តែជាពាក្យសម្តីនោះ។ ហើយខ្ញុំមិនច្បាស់ទេថាតើពួកគេអាចធ្វើអន្តរាគមន៍នៅក្នុងប្រទេសរូម៉ានីឬយ៉ាងណា ដោយសារតែបច្ចុប្បន្ននេះអ្នកនយោបាយមកពីប្រទេសរូម៉ានីកំពុងតែប្រាប់យើងថា ពួកគេពិតជាមិនចង់ឱ្យសហភាពអឺរ៉ុបមកកាន់ប្រទេសរ៉ូម៉ានីទេ និងវោហាសាស្ត្ររបស់ពួកគេគឺបានផ្អែកលើជាតិនិយម ហើយថា រូម៉ានីគួរតែទៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានពីសហភាពអឺរ៉ុប។ ហើយយើងមានការប្រឆាំងនឹងបញ្ហានេះ»។

ប្រជាជនរូម៉ានីធម្មតាបានធ្វើឱ្យមានការផ្លាស់ប្តូរលើកដំបូង ប៉ុន្តែវាជាការតស៊ូដ៏លំបាកមួយ។

លោក Alexandro បុគ្គលិកក្រុមហ៊ុនទូរគមនាគមន៍បាននិយាយថា «យើងចង់ឱ្យសហភាពអឺរ៉ុបជួយយើងជាមួយនឹងបញ្ហានេះ ដោយសារតែយើងមិនមានអារម្មណ៍តំណាងឱ្យនរណាម្នាក់។ នៅក្នុងរដ្ឋាភិបាលរបស់យើង នៅក្នុងសភារបស់យើង។ បើទោះបីជាសហភាពអឺរ៉ុបចង់ជួយពួកយើងក៏ដោយ ក៏ពួកគេក្រលាស់ខ្លួនចេញដែរ ហើយពួកគេទុកឱ្យយើងដោះស្រាយបញ្ហានេះដោយខ្លួនយើង។ យើងមិនអាចដោះស្រាយបញ្ហានេះបានទេ យើងមិនអាចដោះស្រាយបញ្ហានេះនៅក្នុងប្រទេសនេះទៀតទេ។ នៅក្នុងប្រទេសសហភាពអឺរ៉ុបទាំងអស់ដែលខ្ញុំបានឃើញ ខ្ញុំបានឃើញបណ្តាប្រទេសអភិវឌ្ឍ ខ្ញុំបានឃើញហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំបានឃើញមន្ទីរពេទ្យ ខ្ញុំចង់ឱ្យរឿងរ៉ាវទាំងនោះនៅក្នុងប្រទេសរបស់ខ្ញុំ មិនមែននៅក្នុងរយៈពេល ១០ ឆ្នាំទៀតទេ ខ្ញុំចង់ឃើញវានៅពេលឥឡូវនេះ៕

ប្រភព : Euronews ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧

ចែករំលែក

បញ្ចេញយោបល់