កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសារងាយរងគ្រោះ (ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍)

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
2

ស្វាយរៀង៖ នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយ លោក ជុក មុន្នី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង ក្នុងពេលចុះផ្សព្វផ្សាយពីជំងឺរលាកសួត ប្រភេទវីរុស ថ្មីកូវីត ១៩ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសារងាយរងគ្រោះ (ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍) មកពីសង្កាត់ស្វាយរៀង ៥ គ្រួសារ សង្កាត់សង្ឃ័រ ១០ គ្រួសារ សរុបចំនួន ១៥ គ្រួសារ ។

ក្នុងឱកាសនោះលោក ជុក មុន្នី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ ហើយសូមបងប្អូនត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ត្រូវពាក់ម៉ាស់រាល់ពេលធ្វើដំណើ ត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬទឹកអាល់កុល ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ ១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ក្នុងករណីមានការសង្ស័យ ។

ក្រោយពីចប់ការជួបសំណេះសំណាលសួរសុខទុក្ខ រួចមក ក្រុមការងារបន្តចែកអំណោយជូនដល់ក្រុមគ្រួសារទាំង ១៥ គ្រួសារ រួមមាន៖ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រម៉ា) ថវិកា ៥០.០០០ រៀល លោកបានឧបត្ថម្ភបន្ថែមក្នុង ១ គ្រួសារ សាប៊ូ ៣ ដុំ ក្រម៉ា ១ ម៉ាស់ ១ ដុំ ទឹកអាល់កុល ១ លីត្រ ៕

បញ្ចេញយោបល់