ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅខេត្តកំពង់ឆ្នាំង មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះបិទសារអប់រំ របស់ក្រសួងសុខាភិបាល

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
5

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងអ្នកស្ម័គ្រចិត្ត ចុះបិទសារអប់រំ និងវិធានការការចម្លងពីជំងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរ របស់ក្រសួងសុខាភិបាល នៅតាមទីសាធារណៈ និងនៅតាមហាង លក់ដូរ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងការបង្ការពីជំងឺកូវីដ ១៩ ថ្មីនេះ។

ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដែលបានចែកចេញជាពីក្រុម៖
-ក្រុមទី១: ដឹកនាំដោយ នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយនៅតាមទីប្រជុំជនបិទរូបភាពផូសស្ទ័រ ក្នុងទីរួមខេត្តកំពង់ឆ្នាំង។
-ក្រុមទី២: ដឹកនាំដោយ មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយនៅតាមតំបន់គោលដៅដែលកើតមានជំងឺកូវីដ-១៩ ក្នុងគោលបំណងបញ្ជ្រាបអោយកាន់តែច្បាស់ ពីការការពារ ថែទាំ និងកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩។

ដែលមាន ៦ចំណុចដូចខាងក្រោម៖ ១. លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។ ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ។ ៣. ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ ៥. បរិភោគអាហារដែលចម្អិនបានល្អ។ ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ៕

បញ្ចេញយោបល់