លោកស្រី តុង ណារី ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះអំពីវិធានការការពារវីរុសកូវីដ១៩

ថ្ងៃព្រហស្បតិ៍ ទី ២៦ មីនា ២០២០​
7

កំពង់ឆ្នាំង៖ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរឃុំ មេប៉ុស្តិ៍ ប្រជាការពារឃុំ និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពស្រុក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានចុះណែនាំពីសុខភាពអនាម័យ ការថែរក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃអោយបានល្អ ជាប់ជាប្រចាំ និងណែនាំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសពីវិធានការ ការពារប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩។

ក្នុងឱកាសនោះដែរ លោកស្រី និងក្រុមការងារក៏បានផ្ដល់សាប៊ូលាងដៃ និងបិទខិតប័ណ្ណផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងឃុំអូរឫស្សី ក្នុងស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំង យល់ដឹងដើម្បីប្រយុទ្ធប្រឆាំង នឹងការពារកុំអោយមានការរីករាលដាលមេរោគថ្មីនេះ ៕

បញ្ចេញយោបល់