អភិបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ អាជីវករ នៅផ្សារសិរីសោភ័ណ

ថ្ងៃព្រហស្បតិ៍ ទី ១៩ មីនា ២០២០​
12

បន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី១៨ មីនា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឆ្លៀតចុះសំណេះ​សំណាល ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ អាជីវករដែលកំពុងលក់ដូរ រកទទួលទានជាធម្មតា នៅផ្សារសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើទោះបីជាករណីកូវីត១៩ រីករាលដាលជាសកល និងមានប្រជាពលរដ្ឋខ្មែរឆ្លងមកពីក្រៅប្រទេស ២ករណី ក្នុងខេត្តបន្ទាយមានជ័យ ក៏ដោយ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាបង្ការ និងទប់ស្កាត់ប្រយុទ្ធនឹងជម្ងឺនេះ ផ្តើមចេញពីយើងទាំងអស់គ្នា ការពារជាជាងការភ័យស្លន់ស្លោ។ ក្នុងករណីខ្លួនឯងមានការសង្ស័យ សូមទៅជួបពិភាក្សា និងពិនិត្យនៅមន្ទីរពេទ្យរដ្ឋ ដើម្បីសុវត្ថិភាព និងសុខភាព។

ក្នុងឱ្យកាសនេះ លោកអភិបាលខេត្តនឹងនៅរួមសុខទុក្ខ ចែករំលែកក្តីស្រលាញ់ និងបានត្រៀមវិធានការ កម្លាំងសរុប ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីត១៩ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៕

បញ្ចេញយោបល់