ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៣៧នាក់

ថ្ងៃពុធ ទី ១៨ មីនា ២០២០​
26

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៣៧នាក់ហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល​ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

ចែករំលែក

បញ្ចេញយោបល់