ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

ថ្ងៃព្រហស្បតិ៍ ទី ២៧ កុម្ភៈ ២០២០​
9

កំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបិទសន្និបាត​បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅ អនុវត្តការងារឆ្នាំ​២០២០ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោម អធិប​តីភាពលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អង្គនាយករង អគ្គាធិការរង ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងស​មត្ថកិច្ច និង មន្ត្រីរាជការជាច្រើនរូបផងដែរ។

ក្នុងពិធីនេះផងដែរ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអានរបា​យការណ៍សង្ខេបស្តីពី លទ្ធផលនៃដំណើរការសន្និបាត និងបញ្ហាប្រឈម នានា ក្នុងអង្គសន្និ​បាត ព្រមទាំងបានស្តាប់សេចក្តីព្រាងនៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន២ ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ និងស្រុកភ្នំស្រួច។ ជាមួយគ្នានោះ អង្គសន្និបាត បានពិភា​ក្សា​ រកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធភាព ក្នុ​ងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ប្រកបដោយប្រ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ថ្លែងក្នុងឱកាសបិទសន្និបាត លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានលើកឡើងថា សន្និបាតរដ្ឋបាលខេត្តកំពង់ស្ពឺ មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្ត ប៉ុ​ណ្ណោះ​ទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។ លោកបានថ្លែងទៀតថា ឆ្លងតាមរយៈអង្គសន្និបាត លោកបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុ​បបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងអនុវត្តឱ្យខានតែបាននូវគោ​ល​​នយោបាយភូមិឃុំមានសុវត្ថិភាព រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពា​ក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំស្របតាមគោលការណ៍ច្បាប់របស់ក្រ​សួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕

បញ្ចេញយោបល់