អាជ្ញាធរខេត្តក្រចេះ រៀបចំកម្មវធីអប់រំចិត្តដល់យុវជនឲ្យយល់ដឹងពីថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ

ថ្ងៃសៅរ៍ ទី ១៥ កុម្ភៈ ២០២០​
19

ក្រចេះ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំចិត្តដល់យុវជនសិស្សានុសិស្ស ប្រមាណជាង ១ពាន់នាក់ ក្រោមប្រធានបទ (យើងគឺ
ជាកូនល្អ សិស្សល្អ មិត្តល្អ និងយុវជនល្អ)នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ។

ក្នុងពិធីលោុក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ៖ កម្មវិធីដែលរៀបចំនាថ្ងៃនេះ មានគោលបំណង ដ៏ជ្រាលជ្រៅបំផុត ក្នុងការអប់រំកាយ វាចា ចិត្ត របស់ក្មួយៗ សិស្សានុសិស្សឲ្យបានល្អផូរផង់តាមមាគ៌ា ព្រះពទ្ធសាសនា ដើម្បីក្លាយទៅជាកូនល្អ សិស្សល្អ និងយុវជនល្អ ។ ហើយក្មួយៗចង់ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ គឺក្មួយៗត្រូវមានសីលធម៍ ចរិយាធម៍ សុជីវធម៍ គុណធម៍ក្នុងការរស់នៅប្រចាំ ដោយខិតខំព្យាយាមរៀនសូត្រ កំប្រព្រិត្តអំពើអបាយមុខដែលសង្គមស្អប់ខ្ពើម មានការសេពគ្រឿងញៀនជាដើម ។ ក្មួយៗត្រូវចេះគោរព ពុកម៉ែ លោកគ្រូ អ្នកគ្រូ ចាស់ទុំ និងមិត្តភក្រ័របស់យើង ហើយសេចក្ដីគោរពនេះ គឺជាសីលធម៍មួយដ៍ល្អ នៅក្នុងវប្បធម៍ខ្មែរ ដូចជាការសំពះគ្នាទៅវិញទៅមក (សំពះព្រះសង្ឃ សំពះពុកម៉ែ ចាស់ទុំលោកគ្រូ អ្នកគ្រូជាដើម) ហើយក្មួយៗត្រូវចងចាំថា យុវជនគឺជាសរសរទ្រូងសម្រាប់ប្រទេសជាតិ ,យុវជនជាទំពាំងស្នងឬស្សី ,យុវជនគឺជាកម្លាំងចលករដ៍មានសក្ដានុពលក្នុងការចូលរួមជួយជំរុញនាវាសង្គមជាតិឲ្យឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសន្តិភាព ហើយត្រូវខិតខំអភិវឌ្ឍខ្លួនដោយព្យាយាមសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងខ្ពស់ មានក្រមសីលធម៍ត្រឹមត្រូវ ដើម្បីតម្លៃនៃជីវិត ៕

ចែករំលែក

បញ្ចេញយោបល់