ពិធីប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានជួយ ឧបត្ថម្ភរថយន្តសង្គ្រោះ រថយន្តដឹកទំនិញ

ថ្ងៃសៅរ៍ ទី ១៥ កុម្ភៈ ២០២០​
6

ព្រះសីហនុ៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ រៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានជួយ ឧបត្ថម្ភរថយន្តសង្គ្រោះ រថយន្តដឹកទំនិញ និងថ្មក្រាលផ្លូវដល់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៦រោជ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថ្លែងអំណរគុណ លោក លោកស្រី ដែលបានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅ ពេលដែលសន្តិសុខ ការអភិវឌ្ឍ ការងារសង្គមជួបកាលំបាកដោយសារតែកំណើន នៃការវិនិយោគយ៉ាងគំហុក និងទេសចរ បង្កមានភាពស្មុគ្រស្មាញ និងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយថ្មី ។ ការចូលរួមរបស់អស់លោក លោកស្រី នូវថវិកាប្រមាណជាង ២០ម៉ីនដុល្លា ក្នុងការទិញថ្ម គ្រួសមកបំរើឱ្យហេដ្ឋារចនាសម្ពន្ធ័ដែលរងការខូចខាតដោយភ្លៀង និងការដឹកជញ្ជូនសម្ភារះសំណង់ និងសម្ភារជាគ្រឿងបរិភោគ ឧបភោគមួយចំនួន ។

លោក បន្តថា ក្រៅពីនេះ ក៍នៅមានកិច្ចការសង្គមជាច្រើនទៀតដែលអស់លោក លោកស្រីបានចូលរួមជាច្រើនទៀត ដូចជាការជួយក្នុងប្រតិវត្តិការរុករក ជួយាង្គ្រោះស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅកោះរ៉ុង ។ ក្រៅពីនោះ ក៍បានការផ្តល់ជារថយន្តសង្គ្រោះ រថយន្តស្ទួច រថយន្តដឹកទំនិញជាបន្តបន្ទាប់ប្រមាណ ១២គ្រឿងដែលជាការងារមនុស្សធម៌បំរើឱ្យការងារសង្គមក្នុងខេត្តព្រះសីហនុរបស់យើង ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានប្រគល់លិខិតថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមប្រតិបត្តិការរុករកជួយសង្គ្រោះ ស្ត្រីជនជាតិអង់គ្លេសនៅកោះរ៉ុង អង្គភាព និងសប្បុរសជនចំនួន១០, លិខិតថ្លែងអំណរគុណសប្បុរសជនឧបត្ថម្ភថ្មក្រាលផ្លូវក្នុងក្រុងព្រះសីហនុ ៣៦នាក់ និងលិខិតថ្លែងអំណរគុណឧបត្ថមរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញ ៣រូប ៕

ចែករំលែក

បញ្ចេញយោបល់