ពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណមុនីសោភ័ណ ហៅវត្តស្ពានត្នោត

ថ្ងៃសៅរ៍ ទី ១៥ កុម្ភៈ ២០២០​
6

សៀមរាប៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទីបានអញ្ជើញជាគណៈអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណមុនីសោភ័ណ ហៅវត្តស្ពានត្នោត ស្ថិតក្នុងភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍលើគ្រប់វិស័យទូទាំ ងប្រទេសទាំងពុទ្ធចក្រ និង អាណាចក្រ ពិសេសព្រះពុទ្ធវិស័យសាសនា ត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើអោយមាន ការរីកចម្រើនឡើង ទាំងវិស័យ ធនធានមនុស្ស ធនធាន សម្ភាររូបវន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចវិស័យនានាផងដែរ។ ជាក់ស្តែង នៅខេត្តសៀមរាបយើងវិស័យ ពុទ្ធសាសនា ក៏មានការរីកចម្រើនខ្លាំងក្លាផងដែរ ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌ វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកសិក្សា។ ទាំងនេះ ជាមោទនភាពរបស់យើងទាំងអស់គ្នា ទាំងព្រះសង្ឃ និង គ្រហស្ថ ពិសេសការរួមចំណែកគាំទ្រជួយឧបត្ថម្ភពីពុទ្ធ បរិស័ទសប្បុរសជនជិតឆ្ងាយនានា ទើ បធ្វើឱ្យវិស័យពុទ្ធចក្រខេត្តសៀមរាបមានការដុះដាលដូចបច្ចុប្បន្ន ។

លោក បានបញ្ជាក់ថាការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ ក៏ជាការ បញ្ជាក់កាន់តែច្បាស់ថារាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ហើយបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ ក្នុងបរិការណ៍នេះ រដ្ឋមានតួនាទីផ្សព្វផ្សាយ និងលើកតម្កើង គ្រឹះស្ថានអប់រំផ្នែកព្រះពុទ្ធសាសនា រួមមាន៖ សាលាបាលី និងពុទ្ធិកសិក្សានៅគ្រប់កម្រិត។

លោុកបានបន្ថែមថា ទាំងនេះជាកម្លាំងសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសណ្តានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃ នៅ តាមទីវត្តអារាម លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និង ជួយអប់រំកូនចៅឱ្យប្រតិបត្តិ តែអំពើ ជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ប្រកបដោយសីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម ពិសេសការបណ្តុះនូវគំនិត ឆន្ទៈ និងមនសិកាស្នេហាជាតិ៕

ចែករំលែក

បញ្ចេញយោបល់