អំណោយជាថ្នាំពេទ្យ ត្រូវបានផ្ដល់ជូនដល់មណ្ឌលសុខភាពក្នុងស្រុក និងធុងចម្រោះទឹកស្អាត បានចែកជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាមគ្គីមានជ័យ

ថ្ងៃសៅរ៍ ទី ១៥ កុម្ភៈ ២០២០​
5

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ វេលាម៉ោង ៨:៣០ នាទី លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយសហការី អញ្ជើញជួបសំណេះសំណាលជាមួយគណៈអភិបាលស្រុក តំណាងការិយាល័យជុំវិញស្រុក មន្ត្រីរដ្ឋបាលស្រុក ព្រមទាំងតំណាងមណ្ឌលសុខភាពទាំងអស់នៅក្នុងស្រុក រួមជាមួយតំណាងក្រុមប្រឹក្សាឃុំទាំងប្រាំបួន និងបាននាំយកអំណោយជាថ្នាំពេទ្យ ផ្ដល់ជូនដល់មណ្ឌលសុខភាព និងធុងចម្រោះទឹកស្អាត ចែកជូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនោះគឺបានមកពីសប្បុរសជន រួមមានជាថ្នាំពេទ្យចំនួន១៨ កេស(១.ថ្នាំបំបាត់ការឈឺចាប់ និងហើម ២.ថ្នាំផ្តាសាយ ក្អក ប្រភេទគ្រាប់ និងសេរ៉ូ ៣. ថ្នាំបំបាត់ក្តៅខ្លួន ៤. ថ្នាំរមាស់ និង៥. ថ្នាំផ្សះ) ដើម្បីផ្ដល់ជូនគ្រប់មណ្ឌលសុខភាពទាំងអស់នៅក្នុងមូលដ្ឋានដែលមានតម្រូវការថ្នាំពេទ្យទាំងនោះ និងធុងចម្រោះទឹកស្អាតចំនួន១២ ធុង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រើប្រាស់ ៕

ចែករំលែក

បញ្ចេញយោបល់