កម្មវិធីចែកអំណោយឧបត្តម្ភជាសម្ភារសិក្សាដល់ប្អូនៗកុមារកំព្រាខេត្តតាកែវ

ថ្ងៃសុក្រ ទី ១៤ កុម្ភៈ ២០២០​
7

តាកែវ៖ ក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ តំណាងលោក សុខ ពុទ្ធិវុធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំអាហារសាមគ្គី និងនាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនដល់ប្អូនៗកុមារកំព្រាចំនួន៤៨នាក់ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ។

ជាមួយគ្នានោះ លោក សុខ ពុទ្ធិវុធ ក៏បានឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ នូវអង្ករ៤បាវផងដែរ ហើយក្នុងឱកាសនោះ ក្រុមការងារក៏សូមអោយប្អូនៗខិតខំរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឱ្យមានចំណេះដឹង ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ៕

ចែករំលែក

បញ្ចេញយោបល់