ទិវានៃសេចក្តីស្រលាញ់ថ្ងៃ១៤កុម្ភៈ យុវជនបានស្ម័គ្រចិត្ត បរិច្ចាគឈាមទុកជួយសង្គ្រោះជីវិតមនុស្ស

ថ្ងៃសុក្រ ទី ១៤ កុម្ភៈ ២០២០​
6

ពោធិ៍សាត់៖ លោក ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានលើកយកថ្ងៃ១៤កុម្ភៈដែលជាថ្ងៃទិវាបុណ្យនៃសេចក្ដីស្រឡាញ់អន្តរជាតិ មកបង្កេីតព្រឹត្តិការណ៍ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលកំពុងរងការខ្វះខាត ។

ការយកព្រឹត្តិការណ៍ថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់អន្តរជាតិ ឱ្យក្លាយជាថ្ងៃដែលយុវជនបានចូលរួមស្ម័គ្រចិត្តបង្ហាញក្ដីស្រឡាញ់ចំពោះគ្រួសារ ក្ដីស្រឡាញ់ចំពោះខ្លួនឯង គឺបានបង្ហាញពីក្ដីស្រឡាញ់ចំពោះសង្គមជាតិខ្មែរទាំងមូល ក្នុងការចូលរួមបរិច្ចាគឈាមជួយដល់មន្ទីរបង្អែកទាំងបួននៅក្នុងខេត្តពោធិ៍សាត់ ជារៀងរាល់ឆ្នាំ ស្របពេលដែលឃ្លាំងស្តុកឈាមក្នុងមន្ទីរពេទ្យបង្អែកទាំងបួនកំពុងរងការខ្វះខាតឈាមសម្រាប់សង្រ្គោះ នឹងដេីម្បីបង្ហាញពីទឹកចិត្តនៃក្ដីស្រឡាញ់(ខ្មែរចំពោះខ្មែរ ឱ្យកាន់តែជ្រាលជ្រៅបំផុត)។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្អូនៗយុវជន និងក្មួយៗសិស្សានុសិស្ស ដែលបានស្ម័គ្រចិត្តចូលរួមយកថ្ងៃ១៤កុម្ភៈ ជាថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់របស់អន្តរជាតិ មកបង្កេីតព្រឹត្តិការណ៍ជាថ្ងៃចូលរួមបរិច្ចាគឈាម ដេីម្បីជួយដល់មន្ទីរពេទ្យបង្អែកទាំងបួនក្នុងខេត្ត៕

ចែករំលែក

បញ្ចេញយោបល់