ផ្តល់ក្តីស្រលាញ់នៅថ្ងៃ១៤កុម្ភៈ ដោយការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស

ថ្ងៃសុក្រ ទី ១៤ កុម្ភៈ ២០២០​
3

ស្វាយរៀង : នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង បានរៀបចំកម្មវិធីបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!”

ចូលរួមក្នុងកម្មវិធីនេះមាន លោក ឡឹក វីរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្វាយរៀង ព្រះសង្ឃ លោក លោកស្រី ព្រឹទ្ធបុរស គ្រប់មហាវិទ្យាល័យ លោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូពេទ្យបង្អែកខេត្ត និងយុវជន.ស.ស.យ.ក.ខេត្ត និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង។

បើតាមកាអោយដឹងពីលោកប្រធានមន្ទីរពេទ្យខេត្ត បានបញ្ជាក់ថា ការបង្កើតឱ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសមាជិកដែលមានចិត្តសប្បុរសធម៍ មករួមចំណែកក្នុងសកម្មភាពបរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ក្នុងថ្ងៃ១៤កុម្ភៈ ហើយក៏ជាចលនា បង្កើតធនាគារឈាមរស់ សម្រាប់ត្រៀមជួយសង្គ្រោះបន្ទាន់ៗ នៅពេលត្រូវការចាំបាច់ដែលតំរូវអោយយើងមកបំពេញភារៈនៅពេលនេះ ក្នុងនាមប្រធានមន្ទីរពេទ្យខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយសកម្មភាពមនុស្សធម៍ ដោយការបរិច្ចាគឈាម ដើម្បីការងារសង្គម នឹងការជួយផ្តល់ជីវិតថ្មី ដល់មនុស្សជាតិដែលជួបគ្រោះថ្នាក់សង្គមផ្សេងៗហើយត្រូវការឈាម៕

ចែករំលែក

បញ្ចេញយោបល់