ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលវះកាត់បបូរមាត់ឆែបដល់កុមារ​ និងមនុស្សចាស់​ដោយឥតគិតថ្លៃ​

ថ្ងៃសុក្រ ទី ១៤ កុម្ភៈ ២០២០​
23

សៀមរាប ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ​២០២០​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងលោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ បានចូលរួមក្នុងពិធីវះកាត់បបូរមាត់ឆែបដល់កុមារ​ និងមនុស្សចាស់​ ដោយឥតគិតថ្លៃ​ ចាប់ពីថ្ងៃទី១៣-១៤​ ខែកុម្ភ:​ ឆ្នាំ២០២០​ ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនេះដែរ​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ បានកោតសរសេីរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស័គ្រ្មចិត្តទាំងអស់ដែលបានចំណាយពេលវេលា​ និងកំលាំងកាយចិត្តចុះមកព្យាបាលមាត់ឆែបជូនកុមារ​ និងមនុស្សចាស់​ មិនត្រឹមប្រជាពលរដ្ឋក្នុងខេត្តសៀមរាប​ប៉ុណ្ណោះទេ​ ថែមទាំងបងប្អូនប្រជាពលរដ្ឋមកពីខេត្តផ្សេងៗទៀត​ ហេីយនេះគឺជាការរួមចំណែក​​យ៉ា​ង​​ធំធេងដល់​ការងារ​មនុស្សធម៌ ការជួយ​សង្រ្គោះមនុស្សដែលនៅ​វ័យ​​កុមារ ដែលជាទំពាំង​ស្នង​ឫស្សី​ឱ្យមាន​សុខភាពល្អ មានបញ្ញាញាណ និងសតិរឹង​មាំសម្រាប់​សង្គមជាតិ​នាពេល​អនាគត៕

ចែករំលែក

បញ្ចេញយោបល់