លោក កែ គឹមយ៉ាន និងភរិយា ព្រមទាំងពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យមាឃបូជា នៅប្រាសាទបន្ទាយឆ្មារ

ថ្ងៃអាទិត្យ ទី ៩ កុម្ភៈ ២០២០​
12

បន្ទាយមានជ័យ៖ នៅ ថ្ងៃទី ៧-៨ ខែកុម្ភះ ឆ្នាំ ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណេីរដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានបានដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យមាឃបូជា នៅប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយវេរចង្ហាន់ ទេយ្យវត្ថុ និង រាប់បាត្រ ព្រះសង្ឃចំនួន៥២០អង្គដេីម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធមហាបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី ដ៏អង្គអាចក្លាហានហ៊ានបូជាជិវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានរំលាយក្ខន្ធទៅកាន់លោកខាងមុខ សូមដួងវិញញាណក្ខន្ធលោកទាំងនោះបានទៅកាន់ទៅបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ។

សូមបញ្ជាក់ថា ការ ប្រារព្ធ ពិធីបុណ្យ មាឃបូជា គឺ ដើម្បី ប្រារព្ធ នូវ ព្រឹត្តិការ ណ៏ ធំ ៣ យ៉ាង គឺ ៖ ១.ការធ្វើ ចតុរង្គសន្និបាត ប្រកបដោយ អង្គ បួន ២. ថ្ងៃ ដែល ព្រះអង្គ ទ្រង់ សម្តែង ឱវាទបាតិមោក្ខ ដើម្បី ដឹកនាំ សត្វលោក ទាំងអស់ ឲ្យ រួចផុត ទុក្ខ ៣.ថ្ងៃ ដែល ព្រះអង្គ ទ្រង់ ដាក់ អាយុសង្ខារ ជាមួយមារ ។

សូមបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មារ ទទួលបានការដឹកនាំជួសជុលឡេីងវិញដោយលោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដេីម្បីរក្សាប្រាសាទបុរាណកេរ្តិ៍ដូនតាមួយនេះឲ្យបន្តគង់វង្សសម្រាប់កូនចៅគ្រប់ជំនាន់តរៀងទៅ៕

ចែករំលែក

បញ្ចេញយោបល់