អង្គរជា​ដួងព្រលឹង​ប្រជាជាតិ​ខ្មែរ និងជាទី​បុរាណដ្ឋាន​ប្រវត្តិសាស្ត្រដ៏​ធំលើសកល

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
329

លោក ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃ រមណីយដ្ឋានអង្គរឲ្យបានស័ក្តសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្មីៗនេះអាជ្ញាធរជាតិអប្សរាបានចេញសេចក្តីណែនាំដល់បងប្អូនអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្ម លក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរដើម្បីហាមឃាត់មិនឲ្យដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរពីព្រោះផ្ទាំងផ្សព្វផ្សាយទាំងនេះបាននិងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងមក អាជ្ញាធរជាតិអប្សរាបានសង្កេតឃើញថា មានក្រុមការងារស្រាបៀរ និងភេសជ្ជៈ មួយចំនួនកំពុងអនុវត្តនូវខ្លឹមសារសេចក្ដីណែនាំដោយយកចេញនូវស្លាកសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ ទេសភាពវប្បធម៌នៃរម្មណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីចូលរួមលើកតំលៃបេតិកភណ្ឌថែរក្សាទេសភាពវប្បធម៌ ប្រវត្តិសាស្ត្រនិងបរិស្ថានធម្មជាតិនៃតំបន់ឧទ្យានអង្គរ។

 

10398996_534079613465638_2652605063751379629_n. [downloaded with 1stBrowser] 12418075_534079603465639_2611546623790270395_n. [downloaded with 1stBrowser]

ចែករំលែក

បញ្ចេញយោបល់