លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់សប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនក្រោមដំបូលសន្តិភាព

ថ្ងៃព្រហស្បតិ៍ ទី ២៣ មករា ២០២០​
11

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានបង្ហោះសារជូនពរដល់បងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់ បានសប្បាយរីករាយ ជួបជុំក្រុមគ្រួសារនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រោមដំបូលសន្តិភាព។ លោកក៏បានលើកឡើងថា ខណៈពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកនេះ បងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំ នៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយ ដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។

តាមរយៈ Facebook លោក ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ស្របពេលដែលពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកទី២៤មករានេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំ នៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយ ដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា ។ តាមរយៈពិធីបុណ្យទានម្តងៗ គឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាន និងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេស ដែលកំពុងរស់នៅសុខដុម ក្រោមដំបូលសន្តិភាពជាមួយគ្នា។ សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយ ជួបជុំក្រុមគ្រួសារនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ អរគុណសន្តិភាព»៕

ចែករំលែក

បញ្ចេញយោបល់