គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត

ថ្ងៃព្រហស្បតិ៍ ទី ២៣ មករា ២០២០​
13

កំពង់ឆ្នាំង៖ កិច្ចប្រជុំក្រោមអធិបតីភាពលោកស្រី ឈុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (១). មតិស្វាគមន៍ និងបើកកម្មវិធីប្រជុំរបស់ប្រធានអង្គប្រជុំ (២). អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព (៣).ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកស្រី ឈុំ ចាន់សុខ អនុប្រធានគណៈកម្មាធិការ និងជាប្រធានអង្គប្រជុំមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដែលខិតជិតមកដល់នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ៕

ចែករំលែក

បញ្ចេញយោបល់