លោក ជិន ប៊ុនធឿន ចុះពិនិត្យផ្ទះទេវតាចំនួន២ ផ្ដល់ជូនលោកតា លោកយាយចាស់ជរាគ្មានទីពឹង

ថ្ងៃអង្គារ ទី ២១ មករា ២០២០​
3

ស្វាយរៀង : នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លោក ជិន ប៊ុនធឿន ជំនួយការផ្ទាល់លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិផ្ទះទេវតា និងជាអនុប្រធានក្រុមការងារចុះជួយយុវជនស្រុកចន្រ្ទា បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទះទេវតាចំនួន២ ក្នុងស្រុកចន្ទ្រា ផ្ដល់ជូនលោកតា លោកយាយចាស់ជរាគ្មានទីពឹងមានដូចខាងក្រោម៖

១.ផ្តល់ជូនលោកតា សំ សារឿន និងលោកយាយ ខាំ សាបឿន ចាស់ជរាក្រីក្រ នៅភូមិកោះក្បានខាងជើងឃុំសំរោង កសាងបាន ៣០ភាគរយហើយ។
២.ផ្តល់ជូនលោកយាយ ចាន់ ហ៊ន និងលោកយាយ ចាន់ អ៊ុក ចាស់ជរាគ្មានទីពឹងនៅភូមិ គោកតែក ឃុំចន្ទ្រា៕

ចែករំលែក

បញ្ចេញយោបល់