លោក តូច ប៉ូលីវ៉ា ចុះពិនិត្យស្ថានភាពផ្ទាល់ និងសួរសុខទុក្ខសិស្សានុសិស្សចំនួន១០នាក់ ដែលដួលសន្លប់ជាបន្តបន្ទាប់

ថ្ងៃអង្គារ ទី ២១ មករា ២០២០​
4

ស្វាយរៀង : បន្ទាប់ពីទទួលបានដំណឹងថាមានសិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រសូតិ និងសិស្សានុសិស្សមកពីអនុវិទ្យាល័យខ្ជាយ បានដួលសន្លប់ជាបន្តបន្ទាប់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ចុះពិនិត្យស្ថានភាពផ្ទាល់ និងសួរសុខទុក្ខសិស្សានុសិស្សចំនួន១០នាក់ ដែលវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម សន្លប់ និងអស់កំលាំង ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្វាយទាប ដើម្បីឲ្យដឹងពីមូលហេតុច្បាស់នៅក្រោយហេតុការណ៍ ហើយករណីនេះកើតឡើងនៅក្នុងឃុំប្រសូតិ និងឃុំខ្ជាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕

ចែករំលែក

បញ្ចេញយោបល់