លោក ពេជ្រ ស្រស់៖ ចោរមិនដែលសារភាពថាខ្លួនជាចោរនោះទេ

ថ្ងៃព្រហស្បតិ៍ ទី ១៦ មករា ២០២០​
54

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយការបញ្ចប់ការជំនុំជម្រះក្តីថ្ងៃទីពីរលើសំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាអ្នកចូលរួមសង្កេតនិងតាមដានដំណើរការកាត់ក្តីនេះដែរ បានបង្ហាញមតិយោបល់ផ្ទាល់ខ្លួនថា ការច្រានចោលរបស់ជនជាប់ចោទពុំមែនជារឿងចម្លែកនោះឡើយ ដោយលោកបានប្រើពាក្យថា «ចោរមិនដែលសារភាពថាខ្លួនឯងជាចោរនោះឡើយ»។

លោក ពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមថា ប៉ុន្តែអ្វីៗត្រូវចំណាយពេលទៅមុខទៀតទៅតាមនីតិវិធីរបស់តុលាការ និងការបង្ហាញភស្តុតាងនៅក្នុងដំណើរការកាត់ក្តីនេះ។ ដូចនេះការប្រកែករបស់ជនជាប់ចោទ ជារឿងធម្មតាទេ ដោយសារណាមួយនេះគឺជាការចាប់ផ្តើម មិនទាន់មានការបង្ហាញភស្តុតាងដាក់បន្ទុកឱ្យអស់នៅឡើយនោះទេ។

លោកបន្ថែមថា លោកនឹងបន្តតាមដានរឿងក្តីនេះទៀត ព្រោះនេះជារឿងធំ រឿងក្តីប្រវត្តិសាស្រ្ត រឿងទោសក្បត់ជាតិ ឃុបឃិតជាមួយបរទេសរបស់លោក កឹម សុខា។

សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់