លោក តូច ប៉ូលីវ៉ា ដឹកនាំក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស

ថ្ងៃអង្គារ ទី ១៤ មករា ២០២០​
6

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)សាខាខេត្តស្វាយរៀង និងលោកអភិបាលរងស្រុករមាសហែក នាំយកថវិកាទៅប្រគល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះដែលជាកម្មករសំណង់ដែលបានស្លាប់នៅក្នុងឧប្បទ្ទវហេតុបាក់ អគារនៅខេត្ត កែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្នុងនោះមានមានប្រជាជនខេត្តស្វាយរៀងចំនួន ៤នាក់បានស្លាប់ និងរបួស ៣នាក់ ដែលជាមនុស្សក្នុងគ្រួសារ តែមួយមានទីលំនៅ ក្នុងភូមិ ចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។ សូមបញ្ជាក់ផងដែលថាចំពោះកម្មករដែលស្លាប់ហើយបានចុះក្នុងបញ្ជីប.ស.ស គឺទទួលបានថវិកាឧបត្ថម្ភចំនួន៤,០០០,០០០៛ (៤លានរៀល) ក្នុង១សព ។

ដោយក្នុងនោះមានចូលរួមពីកម្លាំងនគរបាលឃុំសម្បត្តិមានជ័យ បងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារភូមិ និងលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ។ សូមបួងសួងជូនដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានទទួលមរណៈភាព សូមបានទៅកាន់ឋានសុគតិភព ជានិច្ចនិរន្ត៍កុំបីឃ្លៀងឃ្លាតឡើយ ៕

ចែករំលែក

បញ្ចេញយោបល់