កិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ថ្ងៃអង្គារ ទី ១៤ មករា ២០២០​
6

កោះកុង៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។
ដោយមានរបៀបវារ៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៅកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

៣-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០

៤-របាយការណ៍លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង

៦-ពិនិត្យ និងអនុម័តលើរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅតាមបណ្តាក្រុង ស្រុក ឆ្នាំ២០១៩

៧-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុងសម្រាប់ខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩

៨-បញ្ហាផ្សេងៗ។

ចែករំលែក

បញ្ចេញយោបល់