កម្ពុជា-ចិន បើកកិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ

ថ្ងៃអង្គារ ទី ១៤ មករា ២០២០​
9

ព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដឹកនាំប្រតិភូសមាគមន៍សភាពាណិជ្ជកម្មចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនថា ក្រោយរដ្ឋាភិបាលកម្ពុជា បិតបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅឆ្នាំ ២០២០នេះ ធ្វើឱ្យបងប្អូនអ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន មានវិស័យផ្សេងទៀតផងដែរ ដូចជាផ្ទះជួល វិនិយោគផ្នែកសំណង់ ទេសចរណ៍ផងដែរ ដោយសារទីក្រុងរបស់យើងកំពុងជំរុញការសាងសង់ផ្លូវថ្នល់ ប្រពន្ធលូរ មានតំបន់មួយចំនួនមានការឈូសឆាយដាច់ទឹក ភ្លើង ក៍ប៉ុន្តែក្រុមការងារបច្ចេកទេស ក៍បានតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញ វាមានផលប៉ះពាល់ដល់អ្នកវិនិយោគ និងទេសចរផងដែរ ។ រដ្ឋបាលខេត្តបានបង្កើត បហរពន្ធហតឡាញ ៦ខ្សែ ក្នុងការទាក់ទង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ។ ព្រមទាំងបានណែនាំឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់មករកការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើនខ្វះកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ។ រដ្ឋបាលខេត្តក៍បានរៀបចំការជួបជុំជាមួយអ្នកវិនិ យោគ ដើម្បីជជែកគ្នាដោះស្រាយបញ្ហាប្រឈម ឈានទៅរកការវិវឌ្ឍនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានប្រសាសន៍កោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកអភិបាលខេត្ត ។ សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន ប្រចាំកម្ពុជា មានតួនាទីជាស្ពានចម្លងផ្តល់ការងារជូនដល់យុវជនកម្ពុជា និងមានការណែនាំពីស្ថានទូតចិន ប្រចាំកម្ពុជា ឱ្យអ្នកវិនិយោគ និងទេសចរចិនត្រូវគោរពច្បាប់កម្ពុជា ។ សភាពាណិជ្ជកម្មចិន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ផលប្រ យោជន៍ដល់ប្រជាពលរដ្ឋកម្ពជា ។

លោកបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញចរាចរណ៏ប្រកាសបិទការភ្នាល់គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិច online ធ្វើឲ្យប៉ះពាល់ដល់កាស៊ីណូមួយចំនួនត្រូវបានបិទទ្វារ ប៉ះពាល់ការងារដល់យុវជនផងដែរ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិននៅខេត្តព្រះសីហនុ ជាង ២០០កន្លែង ផ្ដល់ការងារជូនយុវជនយើងជិត ៥ម៉ឺននាក់ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវ ជនជិត ៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ ។

លោក ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៍បានស្នើរសុំឱ្យរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលបច្ចុប្បន្នត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់