ទស្សនៈមិត្តអ្នកអាន៖ អរគុណ សន្តិភាព! មានសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ

ថ្ងៃចន្ទ ទី ៦ មករា ២០២០​
67

អរគុណ សន្តិភាព! ជាពាក្យ សាមញ្ញ តែមានអត្ថន័យដ៏សំខាន់ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ទូទាំងសក លលោក និយាយ ជារួម និងមានសារៈសំខាន់បំផុតសម្រាប់ ប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែក។ សន្តិភាព នេះហើយ ដែល បាន ផ្តល់ ឱកាស ដល់ ប្រជាពលរដ្ឋនៅទូទាំង ប្រទេស កម្ពុជារស់នៅសុខសាន្ត និងមាន ជីវភាព កាន់ តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មាន សន្តិភាព គឺមានឱកាសធ្វើអ្វីៗទាំងអស់ ហើយប្រសិ នបើគ្មាន សន្តិភាព ប្រទេសជាតិមានសង្គ្រាម មាន ចលា ចល មានអស្ថិរភាព នោះយើងនឹង បាត់ បង់ ឱកាសធ្វើអ្វីទាំងអស់ គ្មានការអភិវឌ្ឍ ហើយក៏មិនអាចនិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឡើយ ខណៈសិទ្ធិរស់រានមាន ជីវិតក៏គ្មានដែរ។ ហេតុ ដូច្នេះ ហើយ ប្រជាពលរដ្ឋ កម្ពុជា ចាំបាច់ ត្រូវថែរក្សា ការពារ សន្តិភាពឲ្យបានគង់ វង្ស ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់បន្ត អភិវឌ្ឍ ជាតិតទៅមុខ ទៀត។

បើតាម វចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត ពន្យ ល់ ពាក្យ សន្តិភាព ថា ជាសេចក្តី ស្ងប់ សេចក្តី សាន្ត ត្រាណ ដំណើរ សះ ជា នឹង គ្នា ។ ពាក្យ ផ្ទុយនឹង សន្តិភាព គឺ សង្គ្រាម ដែលមាន ន័យ ថា ចម្បាំង ឬសឹក។ បើ តាម ការពន្យល់ ជា ភាសា អង់គ្លេស វិញ ពាក្យថា សន្តិភាព គឺគ្មាន បរិយាកាស ហិង្សា។ ប្រទេស មួយ ប្រកប ដោយ សេចក្តី សុខ គ្មាន អស ន្តិសុខ។ ប្រជាពលរដ្ឋ គ្មាន អារម្មណ៍ភ័យ ខ្លាច ថា នឹង មាន កើត សង្គ្រាម ឡើយ។ ចំណែកឯពាក្យ សង្គ្រាម ប្រែ ពី ភា សាអង់គ្លេស មានន័យ ថា ជា ជំលោះ ប្រដាប់ អាវុធ រវាង សហគមន៍ និង សហគមន៍ រវាង ក្រុម មួយ និង ក្រុម មួយ ឬ រវាង ប្រទេស មួយ និង ប្រទេស មួយ ទៀត។

ពាក្យ សន្តិភាព ស្តាប់ ទៅ ដូច ជាពាក្យ ធម្មតាៗ ដែល ប្រជា ពលរដ្ឋ ខ្មែរ ខ្លះ លែង ចាប់ អារម្មណ៍ទៅហើយ តែ ពាក្យ សន្តិភាពនេះ ស្តាប់ ហើយ គិត បន្តិច មានអត្ថ ន័យ ធំធេង មិន អាច កាត់ ថ្លៃបាន ហើយ ប្រជាពលរដ្ឋ ទាំង អស់ ប្រាថ្នា ចង់ បាន នោះគឺ ស្តាប់ នៅពេល ស្រុក ទេស មាន វិបត្តិដូច ជា ក្នុង សម័យ សង្គ្រាម លន់ ណល់ឆ្នាំ ១៩៧០-១៩៧៥ និ ង ក្នុង សម័យ ប៉ុល ពត ឆ្នាំ ១៩៧៥-១៩៧៩ ជា ដើម។ បើ យើង យក ពេល បន្តិច ដើម្បី គិត ពិចារណា ពី តំលៃ និង អត្ថ ន័យ នៃ ពាក្យ សន្តិភាព ទើប យើង រក ឃើញ ថា ពាក្យ សន្តិភាព ជា ពាក្យ ដែល មនុស្ស ទូទៅ លើ ពិភពលោក រមែង ប្រាថ្នា ចង់ បាន គ្រប់ ៗ ជាតិ សាសន៍។

នៅក្នុង ស្ថាន ភាព ជាក់ ស្តែង របស់ ប្រទេស កម្ពុជាក្នុង រយៈ ពេល ៥០០ឆ្នាំ មក នេះ វា គឺ ជា លើក ទី ១ហើយ ដែល ប្រជា ពលរដ្ឋ ទទួល បាន សុខ សន្តិភាព ស្ថិរភាព ពេញលេញ ក្រោយ ការ ដាក់ ចេញ នូវ នយោបាយ ឈ្នះ-ឈ្នះ របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ បាន បិទ បញ្ចប់ ការ គ្រប់ គ្រង នយោបាយ និង យោធា របស់ ខ្មែរ ក្រហម នៅ ចុង ទសវត្សរ៍ ឆ្នាំ១៩៩០។ សន្តិភាព ដែលកម្ពុជាមាននៅពេលនេះ គឺកើតចេញពីការ ប្រឹង ប្រែងរបស់ ខ្មែរផ្ទាល់ ហើយមាន តម្លៃបំផុតសម្រាប់ ជនជាតិខ្មែរ។ ដោយសារតែសុខសន្តិភាពពេញលេញនេះហើយ ដែលអនុញ្ញាតឲ្យកម្ពុជាមាន ឱកាសគ្រប់គ្រាន់នៅក្នុងការកសាងជាតិឡើងវិញពីគំនរផេះផង់ក្រោយ ថ្ងៃរំដោះ ៧មក រា ឆ្នាំ ១៩៧៩។

សមិទ្ធផលជាច្រើនត្រូវបានកសាងឡើង ជាពិសេសនៅ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចខិត ខំប្រឹង ប្រែង និងការធ្វើ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រជាព ល រដ្ឋ ខ្មែរបានឃើញយ៉ាងច្បាស់ពីសមិទ្ធផលដែ លកើតចេញពីសុខសន្តិភាពនេះ និងប្រាថ្នាចង់ឲ្យសន្តិភា ព មានវត្ត មាន ជាអចិន្ត្រៃយ៍នៅលើទឹក ដីកម្ពុជា។ ដោ យ សារតែសុខសន្តិភាព សេដ្ឋកិច្ច កម្ពុជាមានកំណើនក្នុង រង្វង់ ៧%ក្នុងមួយឆ្នាំរយៈពេល ២០ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាបានចាកចេញពីប្រ ទេស ក្រីក្រ មកជាប្រទេស ដែលមានចំណូល មធ្យមកម្រិតទាប និង ក្លាយខ្លួនទៅជាប្រ ទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សុខ សន្តិភាព និង ស្ថិរភាព ពេញលេញ នេះ បាន ធ្វើ ឲ្យ ប្រជាពលរដ្ឋ ខ្មែរ ស្គាល់ ក្តី សប្បាយ រីក រាយ ដែល មិន ធ្លាប់ មាន ពី មុន ពោល គឺក្នុង ឱកា សបុណ្យ ជាតិ ធំៗ ជាពិសេស បុណ្យ ឆ្លង ឆ្នាំ សកល នា ពេល រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ប្រជាពល រដ្ឋ កម្ពុជា មានការ ផូសផុល ខ្លាំង ទាំង នៅ ទីក្រុង ក៏ ដូច ជា នៅ តំបន់ ជន បទ។ ទន្ទឹម គ្នា នេះ ក៏ មាន ពលរដ្ឋ ខ្មែរ មួយ ចំនួន ទៀត បាន ចាក ចេញ ទៅ ធ្វើ ទេសចរ ណ៍ នៅ ក្រៅ ប្រទេសផងដែរ កំឡុង ពេល បុណ្យ ចូល ឆ្នាំ សកល ២០២០ នេះ ។ និយាយ ឲ្យ ចំ ទៅ ប្រជាពលរដ្ឋ ខ្មែរ ទូទាំង ប្រទេស សុទ្ធ តែ បាន សប្បាយ រីក រាយ ពេល បុណ្យ ឆ្លង ឆ្នាំ សកល ២០២០ នេះ រីឯការសប្បាយរបស់ពួកគេទៀតសោត ក៏មានសភាពអឺងកង អធិក អធម ប្រកប ដោយក្តីសោមស្សលើសពីបណ្តាឆ្នាំមុនៗទៅទៀត។

ការ ជួ បជុំ សប្បាយ ឆ្លង ឆ្នាំ ថ្មី ឆ្នាំ សកល ២០២០ នេះ អាចធ្វើ ទៅ បានគឺដោយសារតែប្រទេសកម្ពុជា មាន សុខ សន្តិភាព ដែល ជា មូល ដ្ឋាន គ្រឹះ មិន អាច បដិសេធ បាន ក្នុង ការ បង្កបរិយាកាសសប្បាយរីក រាយ ដល់ ប្រជាពល រដ្ឋ ខ្មែរ។ ប្រជា ពលរដ្ឋ ខ្មែរកាន់ តែមាន ជីវភាពល្អ ប្រសើរឡើងដែលអនុញ្ញាតឲ្យពួកគេ មានលទ្ធ ភាព ធ្វើ ដំណើរ កម្សាន្ត សប្បាយ តាម ដែល ពួក គេ ចង់ បាន។ កត្តាជីវភាពកើនឡើងជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ សកល ២០២០នេះ ទទួលបានការសប្បាយ រីករាយភ្លូក ទឹកភ្លូកដីមិនធ្លាប់មាន។ យានជំនិះគ្រប់ប្រភេទ បានធ្វើដំណើរទៅ គ្រប់ច្រកល្ហកនៅទូទាំងប្រទេស។

ម្យ៉ាង វិញ ទៀត កត្តា សុខ សន្តិភាព បាន ធ្វើ ឲ្យ ប្រទេស កម្ពុជា មានស្ថានភាពនយោបាយល្អប្រសើរ ពោលគឺគ្មានវិបត្តិនយោបាយអូសបន្លាយរ៉ាំរ៉ៃ គ្មានភាពវឹកវរក្រោយការបោះឆ្នោតដូចកាលពីលើកមុនៗឡើយ។ ក្រោយការបោះ ឆ្នោតអ្វីៗដំណើរការទៅជាធម្មតាដោយគ្មានផលរមាស់អ្វីកើតឡើងទាំងអស់។ ស្ថានភាពនយោបាយល្អក្រោយ ការបោះឆ្នោត គឺជាឱកាសមាសសម្រាប់ប្រជាព លរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជាកសិករ និងពាណិជ្ជករគ្រប់ប្រភេទ ក្នុងការបង្កើនជីវភាពរបស់ខ្លួនដោយគ្មានក្តីបារម្ភ គ្មានការរំខានអ្វីទាំងអស់។

មន្ត្រីរាជការ ក៏ដូចជាកម្មករកម្មការនីបានទទួលការដំឡើ ងប្រាក់ខែជាបន្តបន្ទាប់ ជាពិសេសអាចបើកប្រាក់ ខែដល់ ទៅពីរដងក្នុងមួយខែ។ នេះគឺដោយសារគោលនយោបា យគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ពីសំណាក់រាជរដ្ឋាភិបាល។

ការរៀបរាប់ត្រួសៗខាង លើ នេះ គឺជាសមិទ្ធផល ដ៏ អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្មែរ និងក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សមិទ្ធផលទាំងនេះ បានមកពីកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សុខសន្តិភាព ស្ថិរភាពនយោបា យ និងការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕

ដោយ៖ សេង កំពូល

ចែករំលែក

បញ្ចេញយោបល់