លិខិតប្រិយមិត្ត៖ ៧ មករា លើវិថីនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍ ក្នុងរយៈពេល៤១ ឆ្នាំ

ថ្ងៃចន្ទ ទី ៦ មករា ២០២០​
11

ទីបំផុត ស្មាររតី ៧ មករា បានដឹកនាំនាវាកម្ពុជាឱ្យដើរឆ្លងផុតរយៈពេល៤១ឆ្នាំ រហូតមកដល់ ថ្ងៃ៧ មករា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល បានរស់ ក្នុងសេរីភាព ថ្លៃថ្នូរ សន្តិភាព ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ និងសង្គម។ ប្រជាជនកម្ពុជាទាំងមូលបានទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្រ្តនេះ តាំងពីថ្ងៃរំដោះ ដែលខ្មែរបានរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជន៍សាសន៍ខ្មែរក្រហម។

សច្ចៈប្រវត្តិសាស្រ្តនេះ ក៏ត្រូវបានសហរដ្ឋអាមេរិក តាម រយៈស្ថានទូតរបស់ខ្លួនប្រចាំនៅក្រុងភ្នំពេញបានទទួល ស្គាល់ការពិតអំពីការកាប់សម្លាប់ និងការរស់រានមានជីវិតឡើងវិញរបស់ខ្មែរ ដូចការលើកឡើង តាម រយៈការផ្សាយលើទំព័រ Facebook របស់ខ្លួនកាលពីឆ្នាំ២០១៧ យ៉ាងដូច្នេះថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រ និងជាការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។ ក្នុងឱកាសប្រារព្ធខួបជ័យជម្នះ ៧ មករា ក្រោមកម្លាំងតស៊ូរបស់វីរៈយុទ្ធជនខ្មែរក្រោម ការដឹ កនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏សូមចូលរួមសម្តែងការចងចាំជានិច្ច ចំពោះជនរងគ្រោះទាំងអស់នៃរបបខ្មែរក្រហម និងគាំទ្រជានិច្ចចំពោះការរក្សា និងលើកកម្ពស់សន្តិភាព ភាពរីកចម្រើន និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងឱកាសប្រារព្ធខួបជ័យជម្នះ ៧ មករា ក្រោមកម្លាំងតស៊ូរបស់វីរយុទ្ធជនខ្មែរក្រោម ការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានេះ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា សូមចូលរួមសម្តែង ការចងចាំជានិច្ច ចំពោះជនរងគ្រោះទាំងអស់នៃរបបខ្មែរក្រហ ម និងគាំទ្រជានិច្ចចំពោះការរក្សា និងលើកកម្ពស់សន្តិភាព ភាពរីកចម្រើន និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សច្ចភាពប្រវត្តិសាស្រ្តជ័យ នៃថ្ងៃជ័យជម្នះ ៧ មករា បានផ្តល់មេរៀននៃជីវិតពិត ប្រកដបដោយអត្ថន័យយ៉ាងធំធេង និងជ្រាលជ្រៅបំផុតសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជនកម្ពុជា និងជាតិមាតុភូមិ រហូតមកដល់បច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែង។ ស្មារតី ៧ មករា គឺ សាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា ស្ថិតស្ថេរជានិច្ចក្នុងដួងវិញ្ញាណរបស់ប្រជាជាតិយើងម្នាក់ៗដែលបានប្រែក្លាយជាកម្លាំងពិតដ៏ខ្លាំងក្លា ក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។

ផ្តើមពីការដណ្តើមបានមកវិញ នូវសេរីភាពភាពថ្លៃថ្នូររស់ជាមនុស្សពីថ្ងៃទី៧ មករា ១៩៧៩ ថ្នាក់ដឹកនាំនៃគណ ប ក្សប្រជាជនកម្ពុជា ដោយឈរលើភាពឯករាជ្យម្ចាស់ការលើវាសនាជាតិរបស់ខ្លួន បានផ្តួមផ្តើមឱ្យមានការបញ្ចប់សង្រ្គាមផ្ទៃក្នុង តាមរយៈការស្វះស្វែងរកការចរចាជាមួយជាមួយសម្តេចព្រះ នរោត្តម សីហនុ ហើយទីបំផុតការ ចរចាលើកដំបូងជាមួយសម្តេចព្រះអង្គ បានធ្វើឡើងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ និងជំនួបបន្តបន្ទាប់រហូតឈានសម្រេចបាននូវកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ១៩៩១។ លទ្ធផលនៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅកម្ពុជាបាននាំមកនូវការរស់ឡើងវិញនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលជ្រកក្រោមដំបូលនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

ក្រោយពីការចាកចេញរបស់អ៊ុនតាក់ពីកម្ពុជាក្នុងឆ្នាំ ១៩៩៣ បេសកកម្មរបស់អ៊ុនតាក់ មិនបានបញ្ចប់សង្រ្គាមផ្ទៃក្នុង និងនាំមកនូវសន្តិភាពទាំងស្រុងជូនកម្ពុជានោះទេ។ ទីបំផុត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ ចេញនូវនយោបាយឈ្នះឈ្នះចុងក្រោយ ហើយក៏ជាវគ្គផ្តាច់ព្រ័ត្រ ក្នុងផ្នែកមួយនៃយុទ្ធសាស្រ្ត ឌីហ្វីដ (DIFID) របស់លោក ដើម្បីរំលាយចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលជាក្បាល ម៉ាស៊ីនបន្តសង្រ្គាមរបស់ពួកនេះ។ ទីបំផុត ថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺអាចនិយាយបានថា សន្តិភាព ការឯកភាព ជាតិ និងការឯកភាពទឹកដីត្រូវ គឺបានក្លាយជាពរជ័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលប្រជាជនកម្ពុជាមិនធ្លាប់ទទួលបាន ដោយសារសង្រ្គាមផ្ទៃក្នុងជាច្រើនទសវត្សចុងក្រោយ ដោយមិនរាប់ទាំងក្នុងប្រវត្តិសាស្រ្តខ្មែរបែកបាក់រាប់រយឆ្នាំរបស់ខ្លួន។

ជាភ័ព្វសំណាង និង មោទនភាពជាតិខ្មែរ ដែលសមិទ្ធ ផលដ៏ថ្លៃថ្លាទាំងអស់លើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបានរយៈពេល ៤១ឆ្នាំនេះ គឺ ជាសក្ខីភាពជាក់ ស្តែងរួមជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបាននិងកំពុងធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ហើយកាន់តែពង្រីកបាននូវភាពអំណោយផលឱ្យប្រជាជនយើងបន្តឈានទៅសម្រេច ជោគជ័យកាន់តែធំធេងថែមទៀតក្នុងការកសាងនិងការពារមាតុភូមិ។ ប្រការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញ ច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជាតិសាសន៍ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធ និងមជ្ឈដ្ឋានចម្រើន ជឿនលឿននានា ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ក៏ដូចជាឆ្លុះបញ្ចាំងឱ្យឃើញនូវការចូលរួមជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស ពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា។ ព្រមជាមួយនេះ គប្បីចងចាំថា រាល់សមិទ្ធផលដែលយើងសម្រេចបាន គឺ បានមកដោយផ្តើមពីការយកឤយុជីវិតធ្វើជាដើមទុន និងពីពលិកម្មដ៏ធំធេងមិនឤចកាត់ថ្លៃបានរបស់ថ្នាក់ ដឹកនាំ យុទ្ធជន យុទ្ធនារី និងជនរួមជាតិយើងរាប់លាននាក់។ ឤស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាថែរក្សារាល់សមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិ ញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។

យើងត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព សន្តិ សុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាអរិយប្រទេសជឿន លឿនមួយក្នុងតំបន់ ជាសង្គមប្រកប ដោយភាពសុខ ដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើត ឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។

ទីបំផុត ប្រជាជនកម្ពុជាទាំងមូល សូមអរគុណលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បិតាសន្តិភាព ជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍ។ ឈរលើស្មារតី ៧ មករា ខ្មែរត្រូវជ្រោងទង់ សន្តិភាព ហើយត្រូវរស់ក្នុងសន្តិភាព សេរី ភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ និងក្នុងស្មារតីឯក រាជ្យម្ចាស់ការ និងអធិបតេយ្យជាតិរបស់ខ្លួនដាច់ខាត៕

ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់