ទស្សនៈមិត្តអ្នកអាន៖ សាសនារុងរឿងក្រោមម្លប់នៃសន្តិភាព!

ថ្ងៃចន្ទ ទី ៦ មករា ២០២០​
11

មុននិង និយាយ អំពី ព្រះពុទ្ធសាសនា ខ្ញុំ សូម សង្ខេប ជូន មិត្ត អ្នក អាន ពី អត្ថន័យ នៃ ពាក្យ សាសនា ។ យោង តាម វចនា នុ ក្រម ខ្មែរ របស់សម្តេចសង្ឃរាជ ជួន ណាត «សាសនា» ជា ពាក្យ ប្រើ ក្លាយ មក ពី ពាក្យ ថា «សាសន» សាសនាព្រះពុទ្ធ, សាសនាព្រាហ្មណ៍។

នៅក្នុងសង្គមមួយឬ ក្នុង ប្រទេស មួយ ប្រជាពលរដ្ឋ គ្រប់ រូប សុទ្ធ តែ មាន សិទ្ធិ ដូចៗ គ្នា ក្នុង ការគោរពប្រណិ បត្តិ នូវ សា សនា ផ្សេងៗ តាម ចំណង់ ចំណូលចិត្ត ឬជំ នឿ រៀង ៗ ខ្លួ ន ។ ប៉ុន្តែ សេចក្តី ដូច បាន រៀប រាប់ ខាង លើ នេះ អាច ធ្វើ សកម្ម ភាព តាម ជំនឿ ទៅ បា នលុះត្រា តែ នៅ ក្នុង សង្គម នោះ ឬ ក្នុង ប្រទេស នោះ ប្រជាជន មាន ជីវភាព ធូរធារ មាន សន្តិ សុខ និង សណ្តាប់ ធ្នាប់ សង្គម ល្អ ប្រសើរ ហើយ ពិសេស ជាង គេ នោះ គឹ ត្រូវ មានសុខ ស ន្តិ ភាព ដូច ពាក្យស្លោក មួយឃ្លា បាន ពោល ថា ៖ «សាសនា រលត់ ជាតិ រលាយ សាសនា ពណ្ណរាយ ជាតិ ថ្កើង ថ្កាន » ។ ប្រសិនបើគ្មានសុខសន្តិភាពនោះទេប្រជាពលរដ្ឋ គ្រប់ រូប ពិត ជា មិន អាច មាន លទ្ធភាព ធ្វើ សកម្មភា ពក្នុង ការ គោរព ប្រណិ បត្តិ នូវ ជំនឿសាសនា អ្វី បានឡើ យ។

ជាក់ ស្តែង នៅក្នុង សម័យ សង្គ្រាម ស៊ីវិល ក្នុង ទស្សវត្ស ឆ្នាំ ៧០ ព្រះ សង្ឃ មិន អាច មាន លទ្ធភាពពេញ លេញ ក្នុង ការ សិ ក្សាធម៌ វិន័យ នោះ ឡើយ ដោយ ត្រូវ និមន្ត គេច រត់ លូន ពី គ្រាប់ ផ្លោងនិង ការ ប្រយុទ្ធ គ្នា ជាប្រចាំ ។ ទី វត្ត អារាម ព្រះ ពុទ្ធ បដិមា ករ ត្រូវ រង នូវ ការ ទំលាក់ គ្រាប់ បែក គ្រាប់ ផ្លោង និង គ្រាប់ កាំ ភ្លើង ស្ទើ ខ្ទេច គ្មាន សល់ ។ ជាងនេះ ទៀត នៅ ក្នុង របបកម្ពុជា ប្រជាធិបតេយ្យ ប្រល័យ ពូជសាសន៍ ប៉ុល ពត វិស័យ ព្រះ ពុទ្ធ សាសនា ត្រូវ កំទេច បំផ្លាញ និងបំបិទ នូវ សិទ្ធិ ខាង ជំនឿ សាសនា ទាំង ស្រុង ។ ព្រះសង្ឃ ត្រូវ ចាប់ ផ្សឹក លាចាក សិក្ខា បទ និង ត្រូវ បង្ខំ ឱ្យ ធ្វើ ពលកម្ម ជាទំងន់ ដូច ប្រជាពលរដ្ឋដូច្នោះ ដែរ ។ វត្ត អារាម ត្រូវ បាន ប្រែក្លាយ ធ្វើ ជាឃ្លាំង គ្រាប់ និង ជាគុគ សំរាប់ ធ្វើ ទារុណ កម្ម ពលរដ្ឋ យ៉ាង ខ្លោច ផ្សារ ។ ក្នុង រយៈពេល នោះ ប្រជាជាតិ ខ្មែរ ស្ទើ តែ បាត់ បង់ នូវ ព្រលឹង ជាតិ របស់ ខ្លួន បាត់ ទៅ ហើយ ។

ជាភ័ព្វ សំណាង ល្អ ក្រោយថ្ងៃ រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋ ខ្មែរ បាន ទទួល ជាបឋម នូវ សិទ្ធិ នៃ ការស់ រាន មាន ជី វិត ដែល ជា សិទ្ធិ ដ៏ ចំបង បង្អស់ ក្នុង ការ ទទួល បាន នូវ សិទ្ធិ សេរី ភាព ដ៏ទៃ ទៀត ក្នុង នាម ជាមនុស្ស ជាតិ ។ ក្រោយ ការ កសាង ប្រទេស ពី បាតដៃ ទទេរ ប្រជាពលរដ្ឋ កម្ពុជា បាន ទទួល មក វិញ នូវ សិទ្ធិខាង ជំនឿ សាសនា ហើយ វិស័យ ជំនឿសាសនា កាន់ តែ មាន ការ អភិវឌ្ឍ និង អភិរក្ស ជាលំដាប់ រហូត មកដល់បច្ចុប្បន្ន ។ ភាព រីក ចំរើន នៃ ផ្លូវ ពុទ្ធ ចក្រ នេះ គឺ ដោយ សារ ប្រទេស ជាតិ បាន និង កំពុង ស្ថិត ក្រោម ម្លប់ នៃ សុខ សន្តិភាព ពេញ ផ្ទៃ ប្រទេស ក្រោម ការ ដឹកនាំ របស់ ប្រមុខ ថ្នាក់ ដឹក នាំ នៃ គណបក្ស ប្រជា ជន កម្ពុជា ដែល បាន ធ្វើ ឲ្យ ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ មាន ឱកាស ក្នុង ការ គោរព ប្រណិបត្តិ នូវ ជំនឿ សាសនា បាន តាម ការ ចូល ចិត្ត ស្រឡាញ់ រៀង ៗខ្លួន សារ ជាថ្មី វិញ ដោយ មិន មាន ការរឹតត្បិត បង្ខិត បង្ខំ ពី នរណា ម្នាក់ ឬ ពី រដ្ឋាភិបាល ឡើយ ។ ម្យ៉ាង ទៀត ដោយ សារ ប្រជាពលរដ្ឋ កម្ពុជា ជាង ៩០% គោរព និង មាន ជំនឿ លើ ព្រះ ពុទ្ធ សាសនា ទើប វិស័យ នេះ ត្រូវ បាន រាជរដ្ឋាភិបាល កម្ពុជា លើក កម្ពស់ ជាចំបង ដោយ បាន សម្រេច ដាក់ បញ្ចូល វិស័យ ព្រះពុទ្ធ សាសនា ជា សាសនា របស់ រដ្ឋ ដែល បាន ចែង ក្នុង មាត្រា ៤៣ ជំពូក ទី ៣ នៃរដ្ឋ ធម្មនុ ញ្ញឆ្នាំ ១៩៩៣ ដែល សមស្រប ទៅតា មផ្ន ត់គំនិ តចំណ ង់ចំណូល ចិត្ត និង ប្រពៃណី ទំនៀម ទម្លាប់ ខ្មែរ តាំង ពីបុ រាណកាល មក ។

ដូច្នេះ អត្ថន័យ នៃ ម្លប់ សន្តិភាព ក្រោម ការដឹកនាំ របស់ ប្រមុខនៃ រាជ រដ្ឋាភិបាល ដែល មាន សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី និង ថ្នាក់ ដឹក នាំ នៃ គណបក្ស ប្រជា ជន កម្ពុជា គឺ ពិត ជា សច្ចៈធម៌ នៃ វិស័យ ព្រះពុទ្ធសាសនា ដែល ប្រជាពលរដ្ឋ កម្ពុជា ត្រូវ មើល ឱ្យ ឃើញ ថា បើគ្មានសុខ សន្តិភាព នោះ ទេ សិទ្ធិ នៃ ការ គោរព ប្រណិបត្តិ ខាង វិស័យ សាសនា ក៏ មិន អា ច មាន ដូចសព្វថ្ងៃនេះដែរ ។ យ៉ាង ណាមិញ ប្រជាពលរដ្ឋ កម្ពុជា គ្រប់ រូប ត្រូវ ខិត ខំ រួប រួម គ្នា ថែរក្សា នូវ សុខសន្តិភាព ដែល យើង ទាំង អស់ គ្នា កំពុង ទទួល បាន ដូច បច្ចុប្បន្ន កុំ ឱ្យ ប្រទេស ជាតិយើ ង ជួប នូវ សង្គ្រាម បំផ្លិច បំផ្លាញ ដូច ក្នុ ង របប ប្រល័យ ពូ ជ សាស ន៍ ប៉ុល ពត ឡើយ គឺ មាន តែ រួមគ្នា ខិតខំកសាង ទាំង វិស័យ អាណា ចក្រ និង វិស័ យពុទ្ធ ចក្រ ព្រោះ បើ វិស័យ អាណា ចក្រ មាន ការ រីក ចំរើន នោះ វិស័យ ពុទ្ធចក្រ ក៏ រីក ចំរើន ទន្ទឹម គ្នា ផង ដែរ ។

រាជរដ្ឋាភិបាលកម្ពុជាមិនមែនខិតខំត្រឹម តែ កសាង និង អភិវឌ្ឍ តែ វិស័យ អាណាចក្រ ឲ្យ រីក ចម្រើន ប៉ុណ្ណោះទេ ប៉ុន្តែ ថែម ទាំង បាន ខិតខំ កសាង និង អភិវឌ្ឍន៍ ទាំង វិស័យ ពុទ្ធចក្រឲ្យរីកចម្រើន មានសុខដុម រមនា ទ ន្ទឹម គ្នា ផង ដែរ ។ ជាក់ ស្តែង មក ដល់ ពេល បច្ចុប្បន្ន នេះ វិស័យ ព្រះពុទ្ធសាសនា មាន ការរីក ចម្រើនគួរ ឱ្យ កត់ សម្គាល់ ដែល មិន ធ្លាប់ មាន ពីមុ នម កនោះ ទេ ។ យោង តាម តួលេខ របស់ រដ្ឋមន្ត្រី ក្រសួង ធម្មការ និង សាស នា បច្ចុប្បន្ន នៅ ទូទាំ ង ប្រទេស កម្ពុជាមា ន វត្តអារាម ចំនួន ៤៩ ៨៥ វត្ត ដែល ក្នុង នោះ គេ ឃើញ មាន ព្រះវិហារ កុដិ សាលា ឆាន់ យ៉ាង ស្កឹម ស្គៃក្នុ ងវត្តអា រាមនីមួ យៗ និង មាន ទាំង ហេដ្ឋា រចនា សម្ព័ន្ធ នានា ក្នុង វត្ត លេចត្រដែតឡើ ងជា បន្ត បន្ទាប់ ។ ចំណែក ឯចំនួន ព្រះ សង្ឃ នៅ ទូទាំង ប្រទេស មាន ជាង ៧ម៉ឺន អង្គ ។

ភាព រីក ចម្រើន នេះ ដោយ សារ តែប្រទេ សជា តិមា នសុខ សន្តិភាពពេញ លេញ ប្រជាពលរដ្ឋ មាន ជីវភាព ធូរធារ ធ្វើ ឲ្យ ប្រជា ពលរដ្ឋ ដែល ជាពុ ទ្ធបរិស័ទ អ្នក កាន់ ព្រះពុ ទ្ធ សាស នា មាន ឱកាស គោរព ប្រណិបត្តិទៅ តាម ជំនឿ ប្រកប ដោយ ចិត្ត សប្បា យរី ករាយ និង ជ្រះថ្លា ក្នុង ព្រះរតនៈត្រ័យ និង មាន ឱកាស បាន ដើរ ធ្វើ បុណ្យ ទាន នៅ ទូទាំ ងប្រទេស ក្នុ ង ស្រុក ខ្មែរ ហើយ ខ្លះ ទៀត រហូត ដល់ ប្រទេស ក្រៅ ដូ ចជា ប្រទេស នេប៉ាល់ ប្រទេស ឥណ្ឌា និង ប្រទេស អារ៉ាប់ ជាដើម ។ ពេល ដែល ប្រជាព លរដ្ឋ នាំ គ្នា ដើរ ធ្វើ បុណ្យដ៏អធិក អធម បែបនេះ គឺបាន ឆ្លុះប ញ្ចាំង ពី ជីវភាព ធូរ ធារ របស់ ប្រជាព លរដ្ឋ ហើយ ជីវ ភាព ធួរធារ របស់ ប្រជាព លរដ្ឋ នេះ គឺ បាន ឆ្លុះប ញ្ចាំង ពី ប្រទេស ជាតិ មាន ភាព រីកចម្រើន និង សុខ សន្តិភា ព យ៉ាង ពិត ប្រាកដ ។

ដូច នេះ ប្រជា ពលរដ្ឋ សូម អរគុណ សន្តិភាព ព្រោះ បើ មាន សន្តិភាព ប្រជាពលរដ្ឋ មាន ធនធាន ធូរធារ ដូចសព្វ ថ្ងៃ និង អាច គោរព ប្រណិបត្តិ សាសនា បាន ដោយ សេរី ដោយគ្មាន ការ រើស អើង ហើយ ក៏ ជា សុខ ដុម នី យ កម្ម សាសនា មួយដ៏ ល្អ ដែល កម្ពុជា អាច ធ្វើ បាន លើស ពី ប្រទេស ដទៃ ។

សរុបមកព្រះរា ជាណា ចក្រកម្ពុ ជា ក្រោ មការ ដឹកនាំដ៏ត្រឹម ត្រូវ របស់សម្តេចតេជោ ហ៊ុន សែន បាន ធ្វើ ឱ្យ ប្រទេស ជាតិ ស្ថិត ក្នុង ស្ថាន ភាព ដែល មាន សុខ សន្តិភាព ពេញ លេញ អស់ រយៈពេល ជាង២០ឆ្នាំ មក ហើយ ហើយ សុខសន្តិភាព នេះ ពិត ជា មូល ដ្ឋាន គ្រឹះដ៏ ចំបង នៃ ការ ជំរុញ ឱ្យ មា នកា រ អភិវឌ្ឍ រីក ចម្រើន លើ គ្រប់ វិស័យ ឥ តឈប់ ឈរ ទាំង ផ្លូវ អាណាចក្រ ទាំង ផ្លូវ ពុទ្ធ ចក្រ ដូច្នេះ ក្នុង នាម ខ្ញុំ ផ្ទាល់ និង ប្រជាពលរដ្ឋ យើង ទាំង អស់ គ្នា ត្រូវ ប្តេជ្ញា ចិត្ត ស្រឡាញ់ និង ថែរក្សា ការពារ សន្តិភាព នេះ ឲ្យ បាន គង់ រង្ស ជារៀង រហូត ៕

ដោយ៖ គង់ សំរេច

 

ចែករំលែក

បញ្ចេញយោបល់