អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ​ អនុញ្ញាត​ឲ្យ​នាយក ​នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​កង​ទ័ព​ភូមិន្ទ​ថៃ ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

ថ្ងៃសៅរ៍ ទី ១៤ ធ្នូ ២០១៩​
18

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ​នៅ​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ បាន​អនុញ្ញាត​ឲ្យ​ ឧត្តម​សេនីយ៍​ឯក​ ភី​រោជ​ វី​ឡៃ​លុគ​ (Piroach​ Vi​lai​lug​​)​ នាយ​ក​ នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន ​កងទ័​ព​ភូមិន្ទ​ថៃ ​ចូល​ជួបសំដែងការគួរសម ​និងពិភាក្សា​ការ​ងារ​ នៅ​បន្ទប់​សំណេះ​សំណាល​ អគ្គ​បញ្ជាការ​ដ្ឋាន​ នា​ទី​ក្រុង​ភ្នំពេញ ​ក្នុង​ឱកាស​ដែល​ លោក​ដឹក​នាំ​ប្រតិភូ​ នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​កង​ទ័ព​ភូមិន្ទ​ថៃ ​អញ្ជើញ​មក​បំពេញ​ដំណើរទស្សនកិច្ច​ការ​ងារ​ នៅ​លើ​ទឹក​ដី​​កម្ពុជា​។

ក្នុង​ជំនួប​នា​ពេល​នោះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួស​មុខ​ឲ្យថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ និ​ងអគ្គ​មេ​បញ្ជាការ​ នៃកងយោធពលខេមរ​ភូមិន្ទ​ បាន​សម្ដែងការស្វាគមន៍​ និង​ជម្រាប​ជូន​សង្ខេបអំពីស្ថានការណ៍​ទូ​ទៅ​នៅកម្ពុជា ​ពិសេស​កម្ពុជា​ និង​ថៃ ​ដែល​ទើបតែបានធ្វើការ​បោះឆ្នោត​រួច​ ប្រកប​ដោយ​ជោគ​ជ័យ​និង​តម្លាភាព​។ ពាក់ព័ន្ធដល់បញ្ហាទណ្ឌិតសមរង្ស៊ី លោក​អគ្គមេបញ្ជាការរង​ នាយសេនាធិការចម្រុះ ក៏​បាន​បញ្ជាក់​អំពី​គោល​ការ​ណ៍នេះ​ថា​ ទណ្ឌិត សម រង្ស៊ី បានដើរឆ្លងផុតបន្ទាត់ក្រហម នៃលទ្ធិប្រជាធិបតេយ្យហើយ ហើយ​មួយ​ទៀត​លើ​ផ្នែក​នយោបាយ​ទណ្ឌិត ​សម រង្ស៊ី កំពុងបង្ហាញនូវធាតុពិត​របស់​ខ្លួន​ ក្នុងការប៉ុនប៉ងធ្វើ​រដ្ឋ​ប្រហារ​ ដើម្បី​ផ្ដួល​រំលំ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ​របស់​កម្ពុជា ​ដែល​ជាអ្នក​ទោស​ក្បត់​ជាតិ ​មិន​អាច​លើក​លែង​បាន​ឡើយ។​ លោកអគ្គមេបញ្ជាការរង បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះរា​ជ​រដ្ឋាភិបាល ​ប្រជាជន ​និង​កងទ័​ព​ភូមិន្ទ​ថៃ ​ដែល​បាន​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ ជា​មួយនឹង​កម្ពុជា​ មិន​បាន​ផ្តល់​ទឹក​ដី​​ឱ្យ​ដល់​ទណ្ឌិត​សម​រង្ស៊ី ​និង​ក្រុម​ប្រឆាំង​ បង្កើ​តចលនា​ បង្ក​នូវ​ភាព​វឹក​វរ​ណាមួ​យ ដែល​នាំ​ឱ្យមានមហន្តរាយ​ ដ​ល់ការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តទៀតថា​ នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​យើង​ទាំង​ពីរ​ មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ ប្រជាជន​យើង​ទាំង​ពីរ​ រ​ស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទទួល​បាន​សុខ​សន្តិភាព​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខ​ឱ្យថ្នាក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កងយោធពលខេមរ​ភូមិន្ទ​ បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ ដល់​ភាគី​ថ្នាក់​ដឹក​នាំ​ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​តាម​រយៈ​ប្រតិភូ ​ដែល​កន្លង​មក​បាន​ទទួល​យកសិក្ខាកាមកម្ពុជា​ ទៅ​បណ្ដុះបណ្ដាលលើជំនាញប្រឆាំងភារវកម្ម នៅប្រទេសថៃ ហើយតាមរយៈនៃ​កិច្ចប្រជុំថ្នាក់​នាយ​ទាហាន​សេនា​ធិការ​ចំរុះ ​រវា​ងក្រុម​ការងារ សេនា​ធិការ​ចម្រុះ ​អគ្គមេបញ្ជាការ​នៃកងយោធពលខេមរ​ភូមិន្ទ​ ជា​មួយ​និង​ក្រុម​ការ​ងារ​នាយ​ទាហាន​សេនាធិការ​ចំរុះ​កង​ទ័ព​ភូមិន្ទថៃ​ នៅ​ខេត្តសៀមរា​ប នាពេលកន្លងមក គឺបានទទួលលទ្ធផល​ជោគ​ជ័យ​ និង​មាន​ភាព​​​យោគ​យល់​គ្នា​​។

ឧត្តមសេនីយ៍ឯក​ ភីរោជ​ វីឡៃលុគ ​បាន​សម្ដែង​នូវ​អំណរគុ​ណ ចំពោះការ​ទទួល​បដិសណ្ឋារកិច្ច​ និង​ការ​បញ្ជាក់​អំពី​ស្ថា​នការណ៍​នយោបាយ​នៅ​កម្ពុជា ​ជូន​ដល់​លោកបានកាន់​តែ​យល់​ច្បាស់​។ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​សំ​ដែង​នៅអំណរគុណ​ផង​ដែរ​ ចំពោះ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​របស់​កងយោធពលខេមរ​ភូមិន្ទ​ ពិសេស​នាយ​ឧត្តមសេនីយ៍​ ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ដែល​រហូត​មក​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ពង្រឹង​ ពង្រី​ក​ចំណងទាក់​ទង​ក្នុង​ការរឹតចំណង​សាមគ្គីភាព​មិត្ត​ភាព​ រវា​ងរាជ​រដ្ឋាភិបាល​ ប្រជាជន ​និង​កង​ទ័ព​ភូមិន្ទ​ថៃ ​ជា​មួយ​និង​រាជ​រដ្ឋាភិបាល ​ប្រជាជន​ និង​កង​យោធ​ពលខេមរ​ភូមិន្ទ​ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​។ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​សំ​ដែង​នៅ​ការ​កោត​សរសើរ​ ចំពោះកិច្ច​សហប្រតិបត្តិការ​ល្អ ​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​អគ្គមេបញ្ជាការ ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ថៃ ​និង​កម្ពុជា​​។ ​ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​ស្នើ​យោបល់​ និង​ការ​អនុញ្ញាត​សម្រេច​ ពី​​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ អំពី​ការ​រៀប​ចំ​ នៃ​កិច្ចប្រជុំ​ថ្នាក់​នាយ​ទាហាន​សេនាធិការ​ចម្រុះ​ថៃ​-កម្ពុ​ជា ដែល​យើង​បាន​ដំណើរ​ការ​ធ្វើ ​ផ្លាស់​ប្ដូរ​វេន​គ្នា​ ជា​រៀង​រាល់​១​ឆ្នាំ​ម្តង​ ដោយ​ផ្លាស់​វេន​គ្នា​ជា​ម្ចាស់​ផ្ទះ​នោះ ​ដើម្បី​បង្កើន​ទៅ​ជា​កម្រិត​ថ្នាក់​អគ្គ​មេ​បញ្ជាការ​ មុន​នឹង​ចូល​ដល់​កិច្ច​ប្រជុំ​GB​A​ ថ្នាក់​របស់​មន្ត្រី​។ ជាមួយ​គ្នា​នោះ​ដែរ​ លោក​ ភីរោជ វីឡៃលុគ ​ក៏បាន​ស្នើសុំ​ផង​ដែរ​ ដល់​ ​ អគ្គមេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ភាគី​កម្ពុជា​ នៅ​រាល់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ សូម​ឱ្យ​មាន​ការ​ពង្រឹង​ពង្រីក​ និង​ចូល​រួម​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅម​ក​ ដាក់​បញ្ចូល​កម្ម​វិធី​បង្ហាញ​អំពី​វប្បធម៌ ​ការ​សម្ដែង​សិល្បៈ ​និង​កីឡា ​រួមទាំង​ការ​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ ឬ​បុណ្យក​ឋិនទាន​ ក្នុ​ងមួយ​ឆ្នាំ​ម្ដង​ទៅ​កាន់​ប្រទេស​ថៃ ​ឬ​កម្ពុជា ​ដូច​ដែល​កម្ពុ​ជា ធ្លាប់​បាន​ធ្វើ​ជា​មួយ​ប្រទេស​វៀត​ណាម​ និង​ឡាវ​​។​
ជា​​កា​រ​ឆ្លើយ​តប​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​បញ្ជា​ក់​ជូន​ប្រតិភូថា​ តាម​ពិត​ទៅ​កម្ពុជា​ និង​ថៃ ​ពាក់​ព័ន្ធ​អំពី​វប្បធម៌​ សិល្បៈ ​និង​កីឡា ​ភាគី​យើង​ទាំង​ពីរ​តែង​តែបា​ន​ធ្វើ​ជា​ញឹក​ញាប់ ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ ​រវាង​អង្គភាព​កង​យោធពល​ខេមរ​ភូមិន្ទ ​ដែលឈ​រ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ ​ក្នុង​ការ​ពង្រឹង​ពង្រីក​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព មិត្តភាព សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដើម្បីពង្រឹង​បាន​ព្រំ​ដែន​សន្តិភាព​ រវាង​ប្រទេសទាំងពីរ​។ ប៉ុន្តែ​ការ​បង្ហាញ​អំពី​វប្បធម៌ ​ការ​សំ​ដែង​សិល្បៈ ​និង​កីឡា​ ក្នុង​ពេល​ផ្លាស់​ប្ដូរ​ប្រតិភូ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​ យើង​ពុំ​ដែល​មាន​មែន​ ប៉ុន្តែ​​ លោកអគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនា​ធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​បាន​ឯកភាព​ចំពោះ​សំណើនេះ​ ហើយ​សន្យា​ថា​ នឹង​នាំ​សំណើ​នេះ​ ដើម្បី​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​សម្រេច​ និ​ង​អនុម័ត ​៕

ចែករំលែក

បញ្ចេញយោបល់