រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍

ថ្ងៃពុធ ទី ១១ ធ្នូ ២០១៩​
16

ក្រចេះ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ខេត្តក្រចេះប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ (ទាំងអស់គ្នាចូលរួមជាចរន្ដជាតិមួយក្នុងការទប់ស្កាត់ការរីក​រាល​ដាល​នៃមេរោគអេដស៍ និងជំងឺអេដស៍) ក្រោមអធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាល​រង​ខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក យុវជនស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៣០០​នាក់ ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្ត រួមសហការជាមួយកាកបាទក្រហម និងអង្គការដៃគូមួយចំនួន។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមក៏បានអំពាវនាវផងដែរថា បើទោះបីជាកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរ​ជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់​នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងទិវាពិភពលោកប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ជូនដល់គ្រួសារអ្នករងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍មួយចំនួនក្នុងពិធីនោះផងដែរ៕

ចែករំលែក

បញ្ចេញយោបល់