លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីសារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០

ថ្ងៃសុក្រ ទី ៦ ធ្នូ ២០១៩​
24

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០» នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។ នេះបើយោងតាមសារលិខិត ដែលទើបទទួលបាន។

យោងតាមសារលិខិតនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សូមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកស្ទួយសិទ្ធិសេរីភាពខាងសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយល់ដឹង និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងតម្លៃនៃសារព័ត៌មាន ព្រមទាំងរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងនៅកម្ពុជា ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

ចែករំលែក

បញ្ចេញយោបល់