លិខិតមិត្តអ្នកអាន៖ មាស នី អ្នកវិភាគឆ្វេងនិយមផ្កាប់មុខ!

ថ្ងៃសុក្រ ទី ៦ ធ្នូ ២០១៩​
52

ក្នុងពេលថ្មីៗនេះ មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានដកស្រង់សម្តីអ្នកវិភា គឆ្វេងនិយម មាស នី ដែលបានលើកឡើងថា “ទំនាក់ ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ចិន អាចជាការបង្កាត់ ភ្លើងសង្រ្គាមនៅក្នុងតំបន់ ពីព្រោះសហរដ្ឋអាមេរិក និងវៀតណាម ទំនងជាមិននៅស្ងៀមទេ នៅពេ លពួកគេឃើញឥទ្ធិពលចិនកាន់តែខ្លាំងឡើង រហូតដល់មានវត្ត មានកងទ័ពចិននៅកម្ពុជា ជា យ ថាហេតុនោះ”។ ការលើកឡើងរបស់អ្នកវិភាគ មាស នី គឺជាការវិភាគឱ្យតែរួចពីមាត់ដើម្បីផ្គា ប់ចិត្តចៅហ្វាយនាយបរទេសបម្រើផលប្រយោជន៍មហិឆ្ឆិតានយោបាយរបស់ក្រុមប្រឆាំងតែប៉ុ ណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះទេ ការលើកឡើងរបស់ មាស នី វាផ្ទុយនឹងគោលជំហររបស់សហ រដ្ឋអាមេរិក លោក ផាទ្រីក មើហ្វី បានបញ្ជាក់រួចហើយនៅក្នុងជំនួបសម្តែងការគួរ សមជាមួយលោក វង្ស ពិសេន អគ្គបញ្ជាការកងយោធព លខេមរភូមិន្ទថា “ការលើកឡើងពីមូលដ្ឋានទ័ពចិននៅលើ ទឹកដីកម្ពុជាគ្រាន់តែជាការលាបពណ៌បំបែកបំបាក់ចំណងមិត្តភាពរវាងកម្ពុជានិងសហ រដ្ឋអា មេរិកប៉ុណ្ណោះ” ។ ដូចនេះការបន្តលើកឡើងពីបញ្ហាយោធាចិនរបស់ មាស នី គឺជាការដើរបញ្ច្រាសចំ ពោះការលើកឡើងរបស់សហរដ្ឋអាមេរិក។

ជាគោលការណ៍ឆ្លើយតបទៅនឹងបញ្ហាកងទ័ពបរទេសនេះ រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់យ៉ាងច្បាស់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោ ធាបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយកម្ពុជាក៏មិនអាចមានមូលដ្ឋានយោធារបស់ខ្លួ ននៅលើទឹកដីបរទេសបានដែរលើកលែងតែប្រតិ បត្តិការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការស ហប្រជាជាតិតែប៉ុណ្ណោះ។ ការលើកឡើងរបស់ មាស នី ហាក់មិនយ ល់ទាល់តែសោះ ពីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ទើបបានជាលើកឡើងដោយគ្មានមូលដ្ឋានច្បាស់ លា ស់ ដូចនេះ។

កាលពីពេលកន្លងទៅ ក្រុមអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ក៏បានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្ររាម និង កោះកុង ដើម្បី ទៅពិនិត្យផ្ទាល់នឹងភ្នែកថាតើពិតជាមានមូលដ្ឋានយោ ធា ចិននៅទីនោះឬទេ? ជាលទ្ធផលគឺពុំមានអ្វីទាល់តែសោះ ផ្ទុយពីការចោទប្រកាន់របស់មជ្ឈ ដ្ឋាន មួយចំនួន។ ការលើកឡើងរបស់ មាស នី ហាក់ពុំសមហេតុផលទាល់តែសោះក្នុងនាមជាអ្នកវិភាគ បែរជានិយា យឱ្យតែរួចពីមាត់តែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងរួចមកហើយដែរថា កម្ពុជាពុំត្រូវ ការឱ្យមានមូលដ្ឋានយោ ធាបរទេសនៅលើទឹកដីរបស់ខ្លួននោះឡើយ កម្ពុជាពុំយកនរណាធ្វើជា សត្រូវនោះឡើយ គ្រប់ប្រទេសទាំងអស់សុទ្ធតែជាមិត្តល្អរបស់កម្ពុជា កម្ពុជាចង់ធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់។ នេះជាគោលជំហរ និងគោល នយោបាយការបរទេសរបស់រាជរដ្ឋាភិបាលដឹ កនាំដោយគណបក្សប្រជាជន សំដៅធ្វើឱ្យកម្ពុជាកាន់តែល្បីរន្ទឺរនៅលើឆាកអន្តរជាតិ។

ជាសរុបមក ការវិភាគរបស់ មាស នី គឺជាការនិយាយឱ្យតែរួចពីមាត់ ជាការលាបពណ៌ បង្ខូចកេ រ្តិ៍ឈ្មោះកម្ពុជា ហើយការលើកឡើងនោះ មិនបានឱ្យចំណេញអ្វីទាល់តែសោះដល់ប្រ ទេ សជាតិ និងប្រជាជនកម្ពុជាគឺមានតែបង្កការមន្ទិលសង្ស័យនិងភាពល្អក់កករដល់កម្ពុជាតែប៉ុ ណ្ណោះ ។ ក្នុងនាមជាអ្នកវិភាគ មាស នី គួរតែនិយាយអ្វីដែលសមស្របនឹងការពិតនាំផលចំណេញដល់ផលប្រយោជន៍ជាតិនិងប្រជាជន ធ្វើឱ្យសង្គមជាតិបន្តមានសុខសន្តិភាព ស្ថិរភាពន យោបាយ និងការអភិវឌ្ឍទៅមុខ មិនមែនវិភាគបែបបែកថ្នាំវង្វេងវង្វាន់ស្មារតីដូចនេះឡើយ ៕

ដោយ៖ សារ៉ាដា

ចែករំលែក

បញ្ចេញយោបល់