ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ម្សិលមិញ ម៉ោង 19:53 pm​
6

តាកែវ៖ លោកវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅស្រុកទ្រាំង ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្ងែងក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ បានសំដែងនូវការដឹងគុណចំពោះយុវជនជំនាន់មុន ក៏ដូចជាថ្នាក់ដឹកនាំយើងដែលបានខិតខំលះបង់គ្រប់បែបយ៉ាងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិដើម្បីយើងទាំងអស់គ្នាដែលជាយុវជនជំនាន់ក្រោយ ហើយប្តេជ្ញាចងចាំ និងការពារគំរូវីរភាព និងស្នាដៃទាំងនេះមិនឱ្យសាបសូន្យឡយ។

ដោយឡែក លោកវេជ្ជបណ្ឌិតបានជម្រាបដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូលត្រូវរួបរួមគ្នាការពារនូវសន្តិភាពដែលថ្នាក់ដឹកនាំយើងយកសាច់ស្រស់ឈាមស្រស់ទៅប្តូរឱ្យបានជាដាច់ខាត មិនឱ្យជនក្រុមឧក្រិដ្ឋជនណាមកបំផ្លាញបានឡើង ដើម្បីឱ្យកម្ពុជាកាន់តែមានការរីកចំរើនជឿនលឿនទៅមុខបន្ថែមទៀតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

ចែករំលែក

បញ្ចេញយោបល់