នាយឧត្តមសេនីយ៍ យន្ត មីន ចុះសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយោធា

ម្សិលមិញ ម៉ោង 16:03 pm​
4

កោះកុង៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានចុះសាកសួរសុខទុក្ខបងប្អូនជាយោធា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធាខេត្តកោះកុង។ ឆ្លៀតឱកាសនោះ លោកបាន សូមអោយលោកគ្រូ អ្នកគ្រូពេទ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជម្ងឺអោយឆាប់បានជាសះស្បើយ។

ស្របតាមជំនាញ និងបច្ចេកទេស និងសូមអោយបងប្អូនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីអោយការពិនិត្យ ព្យាបាលទទួលបានលទ្ធផលល្អ ឆាប់បានជាសះស្បើយពីជម្ងឺ និងមានសុខភាពល្អ ដើម្បីទៅបំពេញការងារបម្រើជាតិ នៅអង្គភាពវិញ៕

ចែករំលែក

បញ្ចេញយោបល់