អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ចំពោះការ ផ្សាយព័ត៍មាន មិនពិតជាវីដេអូរបស់វិទ្យុអាសេរី កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលបានចោទប្រកាន់មកលើ សម្តេចក្រឡាហោម

ថ្ងៃចន្ទ ទី ២ ធ្នូ ២០១៩​
18

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺចំពោះការ ផ្សាយ ព័ត៍មានមិនពិតជាវីដេអូរបស់វិទ្យុអាសេរី កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដែលបានចោទប្រកាន់មកលើ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ថាបានបញ្ជាឲ្យចាប់ខ្លួនរាល់មុខសញ្ញា ដែលចូលរូម ទទួលដំណើរលោក សម រង្សី ដោយ មិនយល់មុខ ទោះជាជន ពិការ អ្នកស្រែចំការ ឬអ្នកដែលគ្រាន់តែបញ្ចេញមតិនៅ លើ បណ្តាញ សង្គម Facebook ក៏ដោយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីបែបនេះ អាចនាំឲ្យសាធារណជនមានការយល់ច្រឡំលើការដឹកនាំរបស់សម្តេចក្រឡាហោម និង ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ សូមគូសបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះ ឆ្នោតតាមបែប ប្រជាធិបតេយ្យ តែងតែគោរពជាដរាបតាមរដ្ឋធម្មញ្ញកម្ពុជា ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពក្នុងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មានសេរីភាពក្នុង ការ បោះ ពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀត ប្រើសិទ្ធិនេះដោយរំលោភឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ ជាមួយគ្នានេះ ក្នុងនាមជា អ្នកទទួលខុសត្រូវលើស្តាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចក្រឡា ហោមតែងតែ ណែនាំដល់មន្ត្រីក្រោមវិវាទ និងកងកម្លាំងពាក់ ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា។
អ្នកនាំ ពាក្យក្រសួងមហាផ្ទៃ នៅតែទទួចអំពាវនាវឲ្យវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ថ្លៃថ្នូរ មាន ការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើឱ្យសាធារណជនបាន ទទួលទូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍ ដល់សង្គមជាតិកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់