កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្ដល់យោបល់ លើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្តកំពង់ឆ្នាំង

ថ្ងៃសុក្រ ទី ២២ វិច្ឆិកា ២០១៩​
10

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្ដល់យោបល់ លើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)ខេត្តកំពង់ឆ្នាំង ក្រោមអធិបតី លោក អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តំណាង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ ចាន់ដារា សមាជិកក្រុមប្រឹក្សាខេត្ត,លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ,លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត, លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគ និងទទួលបានការចូលរួមពីលោក នាយកទីចាត់ការសាលាខេត្ត, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងជាសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត សរុប ៥៧ រូប ៕

ចែករំលែក

បញ្ចេញយោបល់