លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីមូលហេតុដែលធ្វើឱ្យផ្លូវថ្នល់ឆាប់រងការខូចខាត

ថ្ងៃព្រហស្បតិ៍ ទី ១៤ វិច្ឆិកា ២០១៩​
198

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាថ្មីម្តងទៀតនូវកត្តាចំនួនពីរដែលធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចខាតនោះគឺ ការដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់ និងការខូចខាតផ្លូវដោយសារទឹកជំនន់។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានតម្រូវការដឹកជញ្ជូនច្រើនដោយសារមានការកសាងនូវអគារខ្ពស់ៗដែលជាមូលហេតុធ្វើឱ្យផ្លូវឆាប់ខូចខាតលឿន ដូចនេះចាប់ពីពេលនេះតទៅរាជរដ្ឋាភិបាលសម្រេចផ្តោតទៅលើចក្ខុវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕

 

ចែករំលែក

បញ្ចេញយោបល់