លិខិតមិត្តអ្នកអាន៖ បរាជ័យនៃការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសេចក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ

ថ្ងៃសុក្រ ទី ៨ វិច្ឆិកា ២០១៩​
37

ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានទាយទុកមុនហើយថា ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងរកលេសដើម្បីគេចមិនវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យាក្តែងៗរបស់ខ្លួនឡើយ​។ ការពិតត្រូវបានបង្ហាញនៅថ្ងៃទី៧ ខែវិច្ឆិកា ទណ្ឌិត ​ស​ម រង្ស៊ី បានរៀបចំឆាកល្ខោនសម្តែងដោយខ្លួនឯងថា ខ្លួនបានព្យាយាមធ្វើដំណើរពីប្រទេសបារាំងមកប្រ​ទេសថៃ ដូចការប្រកាស ហើយបានចោទក្រុមហ៊ុនអាកាសចរណ៍​ថៃអ៊ែរវ៉េថា មិនអនុញ្ញាតឱ្យខ្លួនឡើងជិះយន្តហោះឡើយ។ ប៉ុន្តែលេសដែ​ល សម រង្ស៊ី គិតថាអាចជួយសង្គ្រោះជីវិតនយោបាយរបស់ខ្លួនវិញនេះ បែរប្រែក្លាយទៅជាអា​វុធដ៏មានឥទ្ធិពលបំផុតសម្លាប់ជីវិតនយោបា​យខ្លួនទៅវិញ នៅពេលបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានវាយបកលើការចោទប្រកាន់ របស់ទណ្ឌិ​ត សម រង្ស៊ី ដោយបានកា​រពា​រថា «ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ មិនអនុញ្ញាតឱ្យ សម រង្ស៊ី ជិះយន្តហោះដោយសារតែ សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះទេ»។

នេះគឺជាភាពអាម៉ាស់ថ្មីមួយទៀត សម្រាប់អ្នកនយោបាយកំសាកញីប៉ិនខាងសម្តែងតួ និងពូកែបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនដូចជា សម រង្ស៊ីនេះ ហើយក៏បានធ្វើឱ្យសាធារណៈមតិជាតិ និងអន្តរជាតិ ដឹងច្បាស់រាប់ទាំ​ងអ្នកដែលស្មោះស្ម័គ្រគាំទ្រគាត់ យល់ច្បាស់ថា សម រង្ស៊ី គ្មានតម្លៃជាមនុស្សទៀតឡើយ ហើយ សម រង្ស៊ី ក៏សមតែនឹងជាប់គុកដែរ ព្រោះបានកុហកបោកប្រាស់ពលរដ្ឋខ្មែរ អ្នកគាំទ្រ និងសហគមន៍អន្តរជាតិ។

ប៉ុន្តែបើយើងក្រឡេកមើល ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជាវិញ ពិតជាមានភាពសប្បាយរីករាយដែលបានលឺដំណឹងថា ជនក្បត់ សម រង្ស៊ី ប្រកាសមិនវិលចូលស្រុកនេះ ព្រោះពួកគេបានដឹងច្បាស់ណាស់ពីមូលហេតុដែលជនក្បត់ជាតិ សម រង្ស៊ី មកគឺដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះបោះឆ្នោតរ​បស់ពួកគេ មកប្តូររប​បរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងមកដើម្បីបង្កចលាចលសង្គមដែលអាចនឹងឈានដ​ល់ស​ង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរសារជាថ្មី។

ប្រជាជនកម្ពុជា ពិតជាបានសប្បាយរីករាយក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ជាពិសេសពួកគេបា​នត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមការប្រកាសឱ្យដឹងនៅឆ្នាំ២០១៩នេះ នឹងមានទូកចូលរួមប្រកួតប្រណាំងច្រើនជាងបណ្តាឆ្នាំមុនៗថែមទៀត។

ដូចនេះ ចេតនាទុច្ចរិតរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលចង់វិលចូលស្រុកដើម្បីបំផ្លាញជាតិ និងផ្តួលរំលំរាជរដ្ឋាភិបាលពិតជាបរាជ័យទាំងស្រុង ហើយជីវិតនយោបាយបោកប្រាស់របស់ សម រង្ស៊ី នឹងឈានដល់ទីបញ្ចប់ហើយដោយសារប្រជាជនខ្មែរឆ្អែតឆ្អន់នឹងសង្រ្គាមរវាងខ្មែរនិងខ្មែរគ្នាឯង ពួកគេចង់បានសន្តិភាពនិងការអ​ភិវឌ្ឍទៅមុខប្រកបដោយភាពសប្បាយរីករាយរីកចម្រើនរុងរឿង ហើយច្បាស់ណាស់ប្រជាជនកម្ពុជានឹងចូលរួមជាមួយយុទ្ធនាការ «ពិធីហូបអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ» ដែលដាក់ចុះដោយបុរសខ្លាំងកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

ដោយ៖ សារ៉ាដា

ចែករំលែក

បញ្ចេញយោបល់