លោក គឹម ពិសិដ្ឋ ដឹកនាំក្រុមការងារ និងសម្ភារៈទៅចូលរួមរំលែកទុក្ខគ្រួសារបុណ្យសព លោកយាយ នេត សារិន

ថ្ងៃសុក្រ ទី ៨ វិច្ឆិកា ២០១៩​
14

ស្វាយរៀង៖ លោក គឹម ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយឃុំច្រេស និងលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ បាននាំសម្ភារៈទៅចូលរួមបុណ្យសព លោកយាយ នេត សារិន នៅភូមិត្រពាំងដៀលើឃុំច្រេសស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ចំពោះសម្ភារៈនិងថវិកាដែលបានឧបត្ថម្ភរួមមាន ៖
១ លោក គឹម ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយឃុំច្រេស ថវិកា១០ម៉ឺនរៀល
២ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ថវិកា ១០ម៉ឺនរៀល
៣ ក្រុមការងារចុះជួយឃុំច្រេស ថវិកា៣០ម៉ឺនរៀល
៤ លោក ធឿន រដ្ឋា ប្រធានការិយាល័យអន្តរវិសាលាស្រុកចន្ទ្រា ថវិកា៥ ម៉ឺនរៀល
៥ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា អង្ករ ៥០ គីឡូ មី១ កេស ទឹកត្រី ១យូរ ទឹកស៊ីអ៊ីវ ១យូរ ទឹកសុទ្ទ ១កេស ក្រូច ១កេស និងថវិកា ៥ម៉ឺនរៀល សរុបថវិកា ៥សែនរៀល៕

ចែករំលែក

បញ្ចេញយោបល់